Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក James Cleverly ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេសអង់គ្លេសថ្មី

  • បោះពុម្ព

 នាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស គឺលោកស្រី Liz Truss បានតែងតាំងលោក James Cleverly ជារដ្ឋមន្រ្តីការបរទេស នៅក្នុងការប្រកាសសមាសភាពគណៈរដ្ឋមន្រ្តីថ្មីរបស់លោកស្រី។

កាលនៅជារដ្ឋមន្រ្តីការបរទេស លោកស្រី Truss ផ្ទាល់ បានបង្ហាញជំហររិះគន់ប្រឆាំងនឹងចិន ក៏ដូចជារុស្សី ហើយលោក Cleverly វិញ បានឱ្យសញ្ញាដូចគ្នាថា រដ្ឋាភិបាលលោកស្រី ច្បាស់ជានឹង ប្រកាន់គោលការណ៍យ៉ាងម៉ឺងម៉ាត់ជាមួយទីក្រុងប៉េកាំង និងទីក្រុងមូស្គូ។

លោក Cleverly បានកាន់តួនាទីជារដ្ឋមន្រ្តីអប់រំ តាំងពីខែកក្កដា នៅពេលអតីតនាយករដ្ឋមន្រ្តី លោក Borris Johnson បានប្រកាសថា រូបលោក នឹងចុះចេញពីតំណែង ប៉ុន្តែនៅធ្វើជានាយករដ្ឋមន្រ្តីចាំផ្ទះ រហូតដល់ជ្រើសរើសបានមេដឹកនាំថ្មី។

សូមបញ្ជាក់ថា ដោយមានវ័យ៥៣ឆ្នាំ លោក Cleverly ក៏ធ្លាប់កាន់តំណែងជាមន្រ្តីជាន់ខ្ពស់ក្នុងក្រសួងការបរទេសថែមទៀតផង។ កាលពីឆ្នាំ២០១៩ រូបលោក បានចូលរួមឃោសនាស្វែងរកសំឡេងគាំទ្រ ដើម្បីក្លាយជាមេដឹកនាំអង់គ្លេស នៅពេលអតីតនាយករដ្ឋមន្រ្តី លោកស្រី Theresa May បានលាលែងពីតំណែង ប៉ុន្តែលោក ក៏បានក្លាយជាបេក្ខជនដំបូងគេផងដែរ ដែលបានដកខ្លួនចេញពីការប្រកួតប្រជែងវិញនាពេលនោះ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃពុធ។