Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌា និងជប៉ុន គ្រោងធ្វើសមយុទ្ធយោធាបន្ថែមទៀតដើម្បីពង្រឹងទំនាក់ទំនង

  • បោះពុម្ព

 ឥណ្ឌា និងជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាឲ្យកាន់តែស៊ីជម្រៅ ហើយប្រទេសទាំងពីរ ក៏គ្រោងនឹងរៀបចំសមយុទ្ធយោធារួមគ្នា ដោយប្រើយន្តហោះចម្បាំងកងទ័ពអាកាសរបស់ពួកគេជាដើម។

ការប្រកាសខាងលើនេះ បានធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh ជាមួយសមភាគីជប៉ុនលោក Yasukazu Hamada នៅទីក្រុងតូក្យូ មុនពេលចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ក្នុងទម្រង់២បូក២។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិឥណ្ឌា បានអំពាវនាវឲ្យមានការវិនិយោគរបស់ជប៉ុន នៅក្នុងវិស័យការពារជាតិឥណ្ឌា។ ជាមួយគ្នានេះ រដ្ឋមន្រ្តីទាំងពីរ បានព្រមព្រៀងគ្នាថា នឹងរៀបចំឲ្យមានការធ្វើសមយុទ្ធយន្តហោះចម្បាំងលើកដំបូង ជាការត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរជាតិកាន់តែច្រើនឡើង រវាងកងទ័ពអាកាសឥណ្ឌា-ជប៉ុន។

សូមបញ្ជាក់ថា ឥណ្ឌា ក៏ដូចជាជប៉ុន កំពុងពង្រឹងកម្លាំងយោធារបស់ខ្លួន ដើម្បីដោះស្រាយនូវអ្វីដែលខ្លួនមើលឃើញថា ជាការគំរាមកំហែងផ្នែកសន្តិសុខ ក្នុងនោះរួមទាំងមកពីប្រទេសជិតខាងរបស់ខ្លួន គឺចិនផងដែរ។

ជប៉ុន និងឥណ្ឌា ក៏ជាសមាជិកនៃក្រុមប្រទេសក្វាដ (Quad) រួមជាមួយអូស្រ្តាលី និងសហរដ្ឋអាមេរិកទៀតផង ដែលជាទៀងទាត់ បានរៀបចំធ្វើសមយុទ្ធកងទ័ពជើងទឹកនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាការបង្ហាញពីសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃព្រហស្បតិ៍។