Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងទ័ពរុស្សី បោះបង់ចោលទីក្រុងដ៏សំខាន់នៅភាគឦសាន ខណៈអ៊ុយក្រែនវាយរុលទៅមុខយ៉ាងលឿនរហ័ស

  • បោះពុម្ព

 ទីក្រុងមូស្គូ បានបោះបង់ចោលទីក្រុង ដែលជាមូលដ្ឋានដ៏សំខាន់មួយរបស់ខ្លួននៅភាគខាងឦសាននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខណៈកងទ័ពអ៊ុយក្រែន កាន់តែវាយរុលទៅមុខយ៉ាងលឿនរហ័ស ចាប់តាំងពីបានបើកប្រតិបតិ្តការវាយបកដណ្ដើមទឹកដីមកវិញ។

ការបាត់បង់ទីក្រុង Izium នៃតំបន់ Kharkiv គឺជាបរាជ័យដ៏ធ្ងន់ធ្ងរមួយរបស់កងទ័ពរុស្សី ចាប់តាំងពីបានដកថយចេញពីរដ្ឋធានីកៀវ កាលពីខែមីនាមក ហើយនេះ ក៏ជាចំណុចរបត់ថ្មីមួយនៃសង្រ្គាមដែលអូសបន្លាយពេលជាង៦ខែមកនេះដែរ។

បើតាមទីភ្នាក់ងារសារព័ត៌មានរុស្សី TASS ក្រសួងការពារជាតិរុស្សី ក៏បានទទួលស្គាល់ពីបរាជ័យនេះដែរ ហើយបានបញ្ជាឱ្យកងទ័ពរុស្សី ចាកចេញពីតំបន់នៅជុំវិញទីក្រុង Izium ដើម្បីទៅពង្រឹងប្រតិបត្តិការឡើងវិញនៅតាមមូលដ្ឋានដទៃនៃតំបន់ដូណេត នៃភាគខាងកើតប្រទេសអ៊ុយក្រែន។

បន្ថែមពីលើនេះ នៅពេលដកថយ កងទ័ពរុស្សី ក៏ត្រូវបានគេរាយការណ៍ផងដែរថា បានបោះបង់ចោលឃ្លាំងគ្រាប់រំសេវ និងបរិក្ខារយោធាជាច្រើន។ សូមបញ្ជាក់ថា កងទ័ពរុស្សី បានប្រើប្រាស់ទីក្រុង Izium ជាមូលដ្ឋានភស្ដុភារមួយសម្រាប់គាំទ្រដល់ការធ្វើប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ដូណេត និងតំបន់លូហាន នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យ។