Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌូណេស៉ី កំពុងពិចារណានាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ី

  • បោះពុម្ព

ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៉ី លោក Joko Widodo កាលពីថ្ងៃចន្ទ បានបង្ហើបឱ្យដឹងថា ប្រទេសលោក កំពុងពិចារណាលើការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ី ដើម្បីទប់ទល់ជាមួយការកើនឡើងនៃថ្លៃថាមពលនៅទីផ្សារក្នុងស្រុក។

យោងតាមការលើកឡើងរបស់កាសែត Financial Times ប្រសិនឥណ្ឌូណេស៉ី ពិតជានឹងចូលរួម ជាមួយ ប្រទេសធំៗពីរផ្សេងទៀត គឺឥណ្ឌា និងចិន ដែលបាននិងកំពុងបង្កើនការទិញប្រេងខ្លាំងពីរុស្ស៉ី ដោយសារ តែការបញ្ចុះតម្លៃ នោះវាច្បាស់ជានឹងជួយដល់រុស្ស៉ី ក្នុងការកាត់បន្ថយការខាតបង់ ដែលបណ្តាលមកពី ការនាំ ចេញប្រេងថយចុះ ទៅកាន់តំបន់អឺរ៉ុប។

កន្លងទៅសារព័ត៌មាន Bloomberg ធ្លាប់បានផ្សាយថា អាស៉ីនាំមុខអឺរ៉ុប និងក្លាយជាតំបន់ ដែលទិញប្រេងរុស្ស៉ីច្រើនបំផុតជាលើកដំបូង កាលពីខែមេសាឆ្នាំនេះ ខណៈប្រទេសអឺរ៉ុបជាច្រើន បាននាំគ្នាបន្ថយការនាំចូលថាមពលរបស់រុស្ស៉ី។

គម្លាតនោះ ក៏កាន់តែធំឡើងថែមទៀតនៅខែឧសភា ស្របពេលដែលឥណ្ឌា និងចិន គឺជាអតិថិជនទិញប្រេងធំបំផុតរបស់ប្រទេសរុស្ស៉ី នេះបើតាមការផ្សាយរបស់សារព័ត៌មាន Financial Times កាលពីថ្ងៃចន្ទ។