Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ស៊ី ជីនពីង នឹងជួបជាមួយលោក ពូទីន ក្នុងដំណើរចាកចេញពីប្រទេសជាលើកដំបូង ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩

  • បោះពុម្ព

 លោក ស៊ី ជីនពីង នឹងចាកចេញពីប្រទេសចិនក្នុងសប្តាហ៍នេះ ជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ សម្រាប់ដំណើរទៅកាន់តំបន់អាស៊ីកណ្តាល ដែលនេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩។

លោក ស៊ី គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ហើយបន្ទាប់មកនឹងជួបជាមួយលោក ពូទីន នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Samarkand ក្នុងប្រទេសអ៊ូបេគីស្ថាន។

ជំនួយការគោលនយោបាយការបរទេសរបស់លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា លោក ពូទីន ត្រូវបានគេរំពឹងនឹងជួបលោក ស៊ី នៅក្នុងកិច្ចប្រជុំកំពូល។ វិមានក្រឹមឡាំង បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីខ្លឹមសារនៃកិច្ចពិភាក្សានោះទេ ខណៈដែលចិន មិនទាន់បញ្ជាក់ពីគម្រោងធ្វើដំណើររបស់លោក ស៊ី នៅឡើយទេ។

កិច្ចប្រជុំនេះ នឹងផ្តល់ឱកាសឱ្យប្រធានធិបតីចិន លោក ស៊ី ជីនពីង បង្ហាញពីឥទ្ធិពលរបស់លោក ខណៈ ដែលលោក ពូទីន អាចបង្ហាញពីទំនោរចិត្តរបស់រុស្ស៊ីចំពោះអាស៊ី។ មេដឹកនាំទាំងពីរ អាចបង្ហាញការប្រឆាំង របស់ពួកគេ ចំពោះសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសលោកខាងលិច ដែលស្វែងរកការដាក់ទណ្ឌកម្មលើរុស្ស៊ី ចំពោះសង្រ្គាមអ៊ុយក្រែន នេះបើយោងតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ។