Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ាគីស្ថាន គ្រោងផ្តាច់ផ្លូវហាយវ៉េមួយកន្លែង ដើម្បីបញ្ចៀសទឹកជំនន់ចេញពីទីក្រុង Dadu

  • បោះពុម្ព

ក្រុមមន្រ្តីប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា អាជ្ញាធរតំបន់ភាគខាងត្បូង គ្រោងនឹងជីកផ្តាច់ផ្លូវហាយវ៉េ Indus ដែលជាផ្លូវតភ្ជាប់ការដឹកជញ្ជូនដ៏សំខាន់មួយរបស់ប្រទេសប៉ាគីស្ថាន ដើម្បីបើកឲ្យទឹកហូរ និងទប់ស្កាត់ការជន់លិចទីក្រុង Dadu។

យ៉ាងហោចណាស់មានស្រុកចំនួន៣ នៃទីក្រុង Dadu ជាទីដែលផ្លូវហាយវ៉េ Indus ត្រូវបានជន់ទឹកលិច និងបានធ្វើឱ្យការធ្វើចរាចរណ៍ ត្រូវផ្អាកជាច្រើនសប្តាហ៍មកនេះ ខណៈផ្លូវហាយវ៉េផ្សេងទៀតរបស់ប្រទេសប៉ាគីស្ថាន ដែលតភ្ជាប់ភាគខាងជើង និងខាងត្បូង ក៏រងការខូចខាតធ្ងន់ធ្ងរដោយទឹកជំនន់ផងដែរ។

៩០ភាគរយនៃស្រុកជុំវិញទីក្រុង Dadu ត្រូវបានជន់លិច ដូច្នេះទីក្រុង Dadu នៅតែស្ថិតក្រោមការគំរាមកំហែង ដែលអាជ្ញាធរ កំពុងព្យាយាមការពារ ហើយរដ្ឋាភិបាល បានផ្តល់គ្រឿងចក្រ និងសម្ភារៈទាំងអស់ដែលត្រូវការសម្រាប់សាងសង់ទំនប់។

សូមបញ្ជាក់ថា ទឹកជំនន់ទឹកភ្លៀងមូសុង និងដោយសារទឹកកករលាយនៅភាគខាងជើងនៃប្រទេសប៉ាគីស្ថាន បានបង្កផលប៉ះពាល់ដល់មនុស្ស ៣៣លាននាក់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៣៩១នាក់ ព្រមទាំងបានបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ ផ្លូវដែក សត្វចិញ្ចឹម និងដំណាំកសិកម្មជាច្រើនផងដែរ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ។