Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សរាប់ពាន់នាក់ នៅក្នុងជំរកក្នុងប្រទេសជប៉ុន ខណៈព្យុះទីហ្វុង Nanmadol បង្កគ្រោះថ្នាក់ខ្លាំង

  • បោះពុម្ព

មនុស្សរាប់ពាន់នាក់ បានភៀសខ្លួនទៅកាន់ទីជម្រកនៅភាគនិរតីនៃប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ខណៈដែលព្យុះ ទីហ្វុងដ៏មានឥទ្ធិពល ណានម៉ាដូល (Nanmadol) បានបោកបក់មកលើកោះគ្យូស៊ុ Kyushu ភាគខាងត្បូង បំផុតរបស់ប្រទេសជប៉ុន។

ប្រជាជនជប៉ុនជិត 4លាននាក់ ត្រូវបានជំរុញឱ្យជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព រៀបចំឡើងដោយរដ្ឋ ចំពោះមុខការប្រកាសអាសន្នកម្រិតធ្ងន់ពីព្យុះទីហ្វុងដ៏កំណាច ណានម៉ាដូល (Nanmadol)។ តែនេះមិនមែនជាការបង្ខិតបង្ខំនោះទេ ហើយកន្លងមកអាជ្ញាធរ មានការលំបាកយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលឱ្យប្រជាជនក្នុងតំបន់ជម្លៀសខ្លួន។

អាជ្ញាធរឧតុនិយមជប៉ុន បានចេញការប្រកាស អាសន្នពិសេសដ៏កម្រមួយ សម្រាប់តំបន់កាហ្គូស៊ីម៉ា (Kagoshima) នៃកោះគ្យូស៊ុ ដែលជាការប្រកាសអាសន្ន ធ្វើឡើងនៅពេលដែលមានការព្យាករពីការប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ មិនធ្លាប់ពីមុនមក។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអាទិត្យ ប្រជាជនជាង ២៥,៦៨០គ្រួសារ នៅក្នុងតំបន់ Kagoshima និងតំបន់ មិយ៉ាហ្សាគិ (Miyazaki) គ្មានអគ្គិសនីប្រើប្រាស់ រីឯសេវារថភ្លើង ជើងហោះហើរ និងការធ្វើដំណើរតាមផ្លូវទឹក ត្រូវបានលុបចោល រហូតដល់ស្ថានភាពព្យុះ ស្ងប់ស្ងាត់ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ។