Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកស្រី សៃ អ៉ីងវិន៖ តៃវ៉ាន់ មានមោទកភាពចំពោះកិច្ចខិតខំប្រឹងប្រែងជួយអ៊ុយក្រែន (Video inside)

  • បោះពុម្ព

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានប្រាប់សន្និសីទមួយដែលធ្វើឡើង នៅទីក្រុងញូវយ៉កនៅថ្ងៃចន្ទសប្ដាហ៍នេះថា តៃវ៉ាន់មាន មោទកភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយអ៊ុយក្រែនតស៊ូការពារប្រទេសជាតិ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនោះត្រូវតែបន្តទៅមុខទៀត។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័តមាន Reuters នៅថ្ងអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។ លោកស្រី សៃ បានគូសបញ្ជាក់ថា «នៅពេលយើងបានមើលពីការសម្លាប់រង្គាល នៅក្នុងការឈ្លានពានរបស់រុស្ស៉ី តៃវ៉ាន់ពិតជាមានមោទកភាពក្នុងការដើរតួនាទីជួយ ដល់អ៊ុយក្រែន ក្នុងការតស៊ូដើម្បីការពារប្រទេស និងសេរីភាពរបស់ពួកគេ។ យើងត្រូវបន្តការខិតខំប្រឹងប្រែងនេះតទៅមុខទៀត»។

លោកស្រី សៃ បានបន្ថែមថា «តៃវ៉ាន់ ក៏ពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន។ ដូច្នេះការធានាបាននូវលទ្ធិប្រជាធិបតេយ្យ គឺជារឿងចាំបាច់ដើម្បីធានានូវសេរីភាព និងសិទ្ធិមនុស្សសម្រាប់អនាគតរួមរបស់យើង»។ គួរបញ្ជាក់ថា តៃវ៉ាន់ បានបរិច្ចាកថវិកាជាង ៣០លានដុល្លារសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ដែលភាគច្រើនត្រូវបានរៃអង្គាសពីសាធារណជន និងបានចូលរួម ក្នុងការដាក់ទណ្ឌកម្មដែលដឹកនាំដោយលោកខាងលិច ប្រឆាំងនឹងរុស្ស៊ីផងដែរបន្ទាប់ពីការឈ្លានពានអ៊ុយក្រែន៕

 

ដកស្រង់ពី៖Fresh News