Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះទីហ្វុង Noru វាយប្រហារហ្វីលីពីន មានមនុស្ស៥នាក់ ត្រូវបានរាយការណ៍ស្លាប់

  • បោះពុម្ព

អាជ្ញាធរហ្វីលីពីន កាលពីថ្ងៃចន្ទ បានប្រញាប់ប្រញាល់ចែកចាយជំនួយដល់ជនភៀសខ្លួនរាប់ពាន់នាក់ បន្ទាប់ពីព្យុះទីហ្វុង Noru បានបោកបក់នៅក្នុងរដ្ឋធានី និងខេត្តភាគខាងជើង ដោយបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ និងតំបន់ជាច្រើន ត្រូវបានជន់លិច។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃចន្ទ ដោយសំដៅទៅលើមនុស្ស ៧៤,០០០នាក់ ដែលត្រូវបានបង្ខំឲ្យជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព និងបានចេញបញ្ជាឲ្យនាំយកជំនួយទៅផ្គត់ផ្គង់ដល់ពលរដ្ឋ តាមផ្លូវតាមអាកាស ហើយឧបករណ៍សម្អាត ត្រូវបានផ្តល់ជូនដល់សហគមន៍ ដែលរងផលប៉ះពាល់ភាគច្រើន ព្រមជាមួយនឹងការបញ្ជាឲ្យមន្ត្រីផ្តល់ការផ្គត់ផ្គង់ថាមពលសង្គ្រោះបន្ទាន់ ដល់ខេត្តចំនួនពីរនៅភាគខាងជើងនៃរដ្ឋធានី ត្រូវបានទុកចោលដោយសារតែគ្មានអគ្គិសនី។ សូមបញ្ជាក់ថា Noru ជាព្យុះទីហ្វុង ទី៣ ប្រចាំឆ្នាំនេះ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីន ហើយបានថមថយឥទ្ធិពល កាលពីយប់ថ្ងៃអាទិត្យ។

ព្យុះនេះ កំពុងធ្វើដំណើរឆ្ពោះទៅសមុទ្រចិនខាងត្បូង និងឆ្ពោះទៅប្រទេសវៀតណាម នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។