Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អេបេ ត្រូវបានបិទបញ្ចប់ហើយ

  • បោះពុម្ព

កាលពីល្ងាចថ្ងៃអង្គារ ការប្រារព្ធពិធីបុណ្យសពថ្នាក់ជាតិជូនអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ បានបិទបញ្ចប់ហើយ ក្រោយចាប់បើកធ្វើកាលពីវេលារសៀលថ្ងៃដដែលនេះ។

លោក អាបេ ស៊ិនហ្សូ មានអាយុ៦៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងម្នាក់មានអាយុ៤១ឆ្នាំ បាញ់សម្លាប់ កាលពីថ្ងៃទី ៨ ខែកក្កដា កន្លងទៅ កំឡុងពេលរូបលោក កំពុងថ្លែងសុន្ទរកថា ក្នុងការធ្វើយុទ្ធនាការឃោសនារកសំឡេង ឆ្នោតមួយនៅឯទីក្រុងណារ៉ា ហើយភ្លាមៗនោះខ្មាន់កាំភ្លើង ក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ។ សូមបញ្ជាក់ថា ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិនេះ ដែលចំណាយប្រាក់អស់ជិត ១២លានដុល្លារ បានបង្កភាពចម្រូងចម្រាស និងការមិនពេញចិត្តពីសំណាក់ប្រជាជនជប៉ុនជាច្រើន។

យ៉ាងណាក៏ដោយ ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់លោក អាបេ នៅតែបានប្រារព្ធឡើងតាមការគ្រោងទុក ដោយមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមជាង ៤,៣០០នាក់ ក្នុងនោះរួមមានប្រមុខរដ្ឋាភិបាលចំនួន៤៨រូប ដែលកំពុងកាន់តំណែងនាពេលបច្ចុប្បន្ន នេះបើតាមការផ្សាយរបស់សារព័ត៌មាន Sputnik កាលពីថ្ងៃអង្គារ។