Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនុប្រធានាធិបតីអាមេរិក មានគម្រោងបំពេញទស្សនកិច្ច ទៅកាន់តំបន់គ្មានយោធារវាងកូរ៉េទាំង២

  • បោះពុម្ព

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំដែនគ្មាន យោធា (DMZ) ដែលខណ្ឌចែករវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

គម្រោងនៃដំណើរទស្សនកិច្ចខាងលើ ត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ដោយនាយករដ្ឋមន្ត្រកូរ៉េខាងត្បូង លោក Han Duck-soo កំឡុងជំនួបជាមួយលោកស្រី Harris ក្នុងទីក្រុងតូក្យូ។ លោកស្រី Harris កំពុងដឹកនាំប្រតិភូរប្រធានាធិបតីអាមេរិក ដើម្បីចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ កាលពីថ្ងៃអង្គារ។

មន្ត្រីអាមេរិក បានគូសបញ្ជាក់ថា «ក្នុងរយៈពេលជិត ៧០ឆ្នាំមកនេះ ពោល គឺចាប់តាំងពីមានបទឈប់បាញ់សង្រ្គាមកូរ៉េមក ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធភាពរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នៅក្នុងការប្រឈមមុខនឹងរាល់ការគំរាមកំហែងទាំងឡាយ ដែលបង្កឡើងដោយកូរ៉េខាងជើង។

ក៏ប៉ុន្តែគម្រោងដំណើរទស្សនកិច្ចរបស់លោកស្រី Harris ទៅកាន់តំបន់ DMZ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ហើយកូរ៉េខាងជើងកាលពីចុងសប្ដាហ៍កន្លងទៅ ក៏បានធ្វើតេស្ដមីស៊ីលបាលិស្ទីគមួយផងដែរ មុនដំណើរទស្សនកិច្ចរបស់លោកស្រី នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារ។