Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធនាគារពិភពលោក ប្រកាសផ្តល់មូលនិធិថ្មីចំនួន 530 លានដុល្លារសម្រាប់អ៊ុយក្រែន

  • បោះពុម្ព

ធនាគារពិភពលោក បានប្រកាសផ្តល់មូលនិធិបន្ថែមចំនួន 530 លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីឱ្យប្រទេសនេះ "បំពេញតម្រូវការបន្ទាន់ ដែលបង្កើតឡើងដោយការឈ្លានពានរបស់រុស្ស៊ី" ។

ធនាគារពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រកន្លងមកថា ជំនួយនេះ ក្នុងទម្រង់ជាប្រាក់កម្ចីថ្មីពីធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍ប្រទេសអ៊ុយក្រែន គឺកំពុងត្រូវបានធានាដោយចក្រភពអង់គ្លេស រហូតដល់ចំនួន 500 លានដុល្លារអាមេរិក ដោយគាំទ្រប្រទេសដាណឺម៉ាក នៅទឹកប្រាក់ដែលសេសសល់ចំនួន 30 លានដុល្លារអាមេរិក។

បើតាមការលើកឡើងរបស់អនុប្រធានធនាគារពិភពលោកប្រចាំតំបន់ប្រចាំតំបន់អឺរ៉ុប និងអាស៊ីកណ្តាល ការចំណាយលើការកសាង និងការស្តារឡើងវិញសម្រាប់អ៊ុយក្រែន គឺមានចំនួន 100 ពាន់លានដុល្លារក្នុងរយៈពេល 3 ឆ្នាំខាងមុខ "តួលេខមួយ ដែលត្រូវបានគេរំពឹងថា នឹងកើនឡើង នៅពេលដែលសង្រ្គាម នៅតែបន្ត"។

ធនាគារ បាននិយាយថា ខ្លួន បានកៀងគរថវិកាសង្គ្រោះបន្ទាន់ជិត 13 ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ដែលក្នុងនោះ 11 ពាន់លានដុល្លារអាមេរិក ត្រូវបានបញ្ចេញរួចហើយ។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ សភាអាមេរិក ក៏បានអនុម័តកញ្ចប់ជំនួយថ្មីចំនួន 12.3 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងសម្ភារៈយោធាចំនួន 3.7 ពាន់លានដុល្លារអាមេរិកផងដែរ នេះបើតាមការផ្សាយរបស់AFP កាលពីចុងសប្តាហ៏។