Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៀតណាម រាយការណ៍ពីករណីឆ្លងជំងឺអុតស្វា ជាលើកដំបូង នៅក្នុងប្រទេស

  • បោះពុម្ព

អាជ្ញាធរសុខាភិបាលនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញជាលើកដំបូងនូវករណីឆ្លងជំងឺ អុតស្វា (monkeypox) តែមិនបានបញ្ជាក់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងអ្នកជំងឺនោះទេ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មានវៀតណាម VN Express នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អាជ្ញាធរសុខាភិបាលក្នុងទីក្រុងហូជីមិញ បានឱ្យដឹងទៀតថាពួកគេកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីតាមដានករណីឆ្លង និងទប់ស្កាត់ករណីឆ្លងជំងឺអុតស្វា។

ក្រសួងការសុខាភិបាលវៀតណាម ក៏ធ្លាប់បានប្រកាសដែរថាអ្នកដំណើរទាំងឡាយណាដែល ចូលមកក្នុងប្រទេស ដោយមកពីតំបន់មានករណីឆ្លងជំងឺអុតស្វា នឹងត្រូវបានដាក់ឱ្យនៅក្រោមការតាមដាន ឬត្រូវធ្វើចត្តាឡីស័ក ប្រសិនបើមានរោគសញ្ញា គួរឱ្យសង្ស័យ។ គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកជំងឺអុតស្វា ជាភាពអាសន្នចំពោះវិស័យសុខាភិបាលសកល ដោយមានករណីឆ្លងជាង ៣៥,០០០ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន៩២ ក្នុងនោះមាន១២នាក់បានស្លាប់ គិតត្រឹមខែសីហាកន្លងទៅ៕

ដកស្រង់ពី៖Fresh News