Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង បន្តបាញ់មីស៊ីលផ្លោងពីរគ្រាប់បន្ថែមទៀត ចំពោះមុខភាពតានតឹងនៅឧបទ្វីបកូរ៉េ

  • បោះពុម្ព

កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន២គ្រាប់ ដែលជាការធ្វើតេស្ដមីស៊ីលលើកទី៧នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈសហរដ្ឋអាមេរិក រួមទាំងកូរ៉េខាងត្បូង និងជប៉ុន បង្ហាញការព្រួយបារម្ភខ្លាចក្រែងទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាថ្មីឆាប់ៗនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា មីស៊ីលទាំង២ខាងលើ បានហោះក្នុងរយៈកម្ពស់ ១០០គីឡូម៉ែត្រ និងរយៈចម្ងាយ ៣៥០គីឡូម៉ែត្រ ដោយមីស៊ីលដំបូង ត្រូវបានបាញ់តេស្ដនៅម៉ោង ១៖៤៧នាទីយប់រំលងអាធ្រាត្រ (ម៉ោងក្នុងតំបន់) និងគ្រាប់ទី២ ត្រូវបានបាញ់នៅ៦នាទីក្រោយ។

បើតាមសេចក្ដីថ្លែងការណ៍ដដែល គ្រាប់មីស៊ីលទាំង២គ្រាប់ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន រីឯក្រុមអ្នកជំនាញកំពុងវាយតម្លៃថាតើ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលប្រភេទអ្វីឱ្យប្រាកដ។ សូមបញ្ជាក់ថា យោធាអាមេរិក បាននិយាយថា ខ្លួន កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងបណ្ដាប្រទេសជាដៃគូ បន្ទាប់ពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង តែបានបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលលើកចុងក្រោយនេះ មិនបានបង្កការគំរាមកំហែងដល់កងទ័ពអាមេរិក ឬសម្ព័ន្ធមិត្តអាមេរិកឡើយ នេះបើតាមការផ្សាយរបស់ AFP ។