Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតអ៉ីស្រាអែល និងលីបង់ យល់ព្រមលើកិច្ចព្រមព្រៀង កំណត់ព្រំប្រទល់ដែនសមុទ្រ

  • បោះពុម្ព

នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Yair Lapid កាលពីថ្ងៃអង្គារ បានប្រកាសថា ភាគីអ៉ីស្រាអែល និងភាគីលីបង់ បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ស្តីពីការកំណត់នូវខ្សែបន្ទាត់ព្រំដែនសមុទ្រមួយកន្លែង រវាងប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងខាងលើ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និងរដ្ឋាភិបាលអ៉ីស្រាអែល នៅថ្ងៃពុធនេះ ដើម្បីអនុម័ត មុនពេលត្រូវវាយតម្លៃ ដោយសភាអ៉ីស្រាអែល។ សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារដដែល មុនការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ក្រុមមន្រ្តីចរចាររបស់ភាគីទាំងពីរ បានបង្ហើបឱ្យដឹងថា ទាំងអ៉ីស្រាអែល និងលីបង់ សុទ្ធតែពេញចិត្តចំពោះលក្ខខណ្ឌក្នុងសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀង ដែលសម្រេចបានក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកនេះ។

វា នឹងជួយបិទបញ្ចប់បញ្ហាវិវាទព្រំដែនសមុទ្រយូរមកហើយ រវាងប្រទេសទាំងពីរ នៅសមុទ្រមេឌីទែរ៉ាណេ ដែលសម្បូរដោយធនធានឧស្ម័ន នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអង្គារ។