Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសឥណ្ឌា ផ្អាកការផលិតស៊ីរ៉ូក្អកនៅរោងចក្រ ដែលទាក់ទងនឹងការស្លាប់នៅហ្គាំប៊ី

  • បោះពុម្ព

កាលពីថ្ងៃពុធ អាជ្ញាធរឥណ្ឌា បានបញ្ឈប់ការផលិតទឹកស៊ីរ៉ូក្អកនៅរោងចក្រផលិតឱសថ Maiden បន្ទាប់ពី របាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ថា ថ្នាំនេះ អាចជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមាររាប់ សិបនាក់នៅក្នុងប្រទេសហ្គាំប៊ី។

អាជ្ញាធរ បានចុះត្រួតពិនិត្យរោងចក្រ Maiden ក្បែរទីប្រជុំជន Sonipat ហើយរកឃើញការបំពានលើការអនុវត្តល្អចំនួន ១២ ចំណុច ហើយសង្វាក់ផលិតកម្ម ត្រូវបានបញ្ជាឱ្យបញ្ឈប់។ អង្គការសុខភាពពិភពលោក បានឲ្យដឹងកាលពីសប្តាហ៍មុនថា ការវិភាគមន្ទីរពិសោធន៍លើផលិតផលក្រុមហ៊ុនឪសថ Maiden ចំនួនបួន គឺថ្នាំ Promethazine, សេរ៉ូក្អកកុមារ Kofexmalin, សេរ៉ូក្អកកុមារ Makoff និង សេរ៉ូផ្តាសាយ - មានបរិមាណ "មិនអាចទទួលយកបាន" នៃសារធាតុ ឌីទីឡែន គ្លីកុល និងអេទីឡែន គ្លីកុល ដែលអាចពុល និងនាំឲ្យកើតបញ្ហារលាកតម្រងនោមស្រួចស្រាវ។

ប៉ូលិសហ្គាំប៊ី នៅក្នុងរបាយការណ៍ស៊ើបអង្កេតបឋមមួយកាលពីថ្ងៃអង្គារ បាននិយាយថា ការស្លាប់របស់កុមារចំនួន ៦៩ នាក់ ដោយសាររលាកក្រលៀនស្រួចស្រាវ ត្រូវបានផ្សារភ្ជាប់ទៅនឹងថ្នាំក្អក ដែលផលិតនៅក្នុងប្រទេសឥណ្ឌា និងបាននាំចូលតាមរយៈក្រុមហ៊ុន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ នាយកប្រតិបត្តិក្រុមហ៊ុន Maiden បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ លោក បានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនលោក កំពុងព្យាយាមស្វែងរកព័ត៌មានបន្ថែមពីអ្នកទិញរបស់ខ្លួន នូវអ្វីដែលបានកើតឡើងនៅក្នុងប្រទេសហ្គាំប៊ី។ ឥណ្ឌា និយាយថា ថ្នាំស៊ីរ៉ូក្អកទាំងនោះ ត្រូវបានអនុម័តសម្រាប់ការនាំចេញទៅប្រទេសហ្គាំប៊ីតែប៉ុណ្ណោះ ទោះបីជា WHO និយាយថា ពួកគេ អាចទៅដល់កន្លែងផ្សេងទៀតតាមរយៈទីផ្សារក្រៅផ្លូវការក៏ដោយ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃពុធ។