Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

  • បោះពុម្ព

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ ដែលសុទ្ធសឹងតែមានសមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែរ។

បើតាម KCNA ការធ្វើតេស្ដខាងលើធ្វើឡើងកាលពីថ្ងៃពុធ និងមានគោលដៅពង្រឹងសមត្ថភាពប្រយុទ្ធ ហើយមីស៊ីលគ្រូសទាំង២នេះ ត្រូវបានដាក់ពង្រាយរួចរាល់ហើយសម្រាប់ឱ្យកងទ័ពប្រជាជនកូរ៉េប្រើប្រាស់ ក្នុងប្រតិបត្តិការនុយក្លេអ៊ែរតាក់ទិក។ មីស៊ីលទាំង២គ្រាប់ បានហោះក្នុងរយៈពេល ១០,២៣៤វិនាទី និងវាយប្រហារចំគោលដៅ ដែលបានកំណត់នៅចម្ងាយ ២,០០០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ក៏បានរាយការណ៍ដែរថា លោក គីម ជុងអ៊ុន បានដឹកនាំដោយផ្ទាល់លើការធ្វើសមយុទ្ធនុយក្លេអ៊ែរតាក់ទិក សំដៅពង្រឹងសមត្ថភាពវាយប្រហារលើកូរ៉េខាងត្បូង ក្នុងករណីចាំបាច់ កាលពីជាង២សប្ដាហ៍មុន និងជាការតវ៉ាជំទាស់ទៅនឹងការធ្វើសមយុទ្ធយោធាជើងទឹករួមគ្នារវាងសហរដ្ឋអាមរិក និងកូរ៉េខាងត្បូង នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃព្រហស្បតិ៍។