Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង់គ្លេស ប្រកាសបរិច្ចាគគ្រាប់មីស៉ីលការពារដែនអាកាសដល់អ៊ុយក្រែន

  • បោះពុម្ព

អង់គ្លេស បានឲ្យដឹងថា ខ្លួន នឹងបរិច្ចាគគ្រាប់មីស៉ីលការពារដែនអាកាស ដែលមានសមត្ថភាពបាញ់ ទម្លាក់ មីស៉ីលគ្រូស (cruise) សម្រាប់អ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងកៀវ និងទីក្រុងផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានប្រកាសពីការគាំទ្រថ្មីខាងលើនេះនៅមុនកិច្ចប្រជុំរបស់អង្គការ NATO ក្នុងទីក្រុងព្រុចសែល។ ចក្រភពអង់គ្លេស នឹងផ្តល់មីស៊ីលរយៈចម្ងាយមធ្យកម្រិតខ្ពស់ ឬ AMRAAM ក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត ដែលទីក្រុងកៀវ អាចយកទៅប្រើប្រាស់ជាមួយប្រព័ន្ធការពារដែនអាកាស NASAMS ដែលសន្យាផ្តល់ដោយសហរដ្ឋអាមេរិក។

ជាមួយគ្នានេះមីស៉ីលការពារដែនអាកាសរាប់រយ ដើមនៃប្រភេទផ្សេងៗគ្នាទៀត ក៏នឹងត្រូវផ្តល់ឲ្យអ៊ុយក្រែនរួមជាមួយនឹងយន្តហោះដ្រូន និងកាំភ្លើងធំផងដែរ។ សូមបញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិច បានថ្កោលទោសរុស្ស៉ី ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើង ជាពិសេសការវាយប្រហារតាមអាកាសចុងក្រោយបង្អស់របស់រុស្ស៊ី ខណៈទីក្រុងកៀវ កំពុងស្នើសុំឱ្យសម្ព័ន្ធមិត្តបញ្ជូនប្រព័ន្ធការពារដែនអាកាសមកបន្ថែម នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃព្រហស្បតិ៍។