Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ្សេលេនស្គី រិះគន់ថាកាកបាទក្រហមអន្តរជាតិ អសកម្មក្នុងការជួយការពារសិទ្ធិ របស់ឈ្លើយសឹកអ៊ុយក្រែន

  • បោះពុម្ព

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចោទប្រកាន់គណៈកម្មាធិការអន្តជាតិនៃកាកបាទក្រហម (ICRC) ថាអសកម្មក្នុងការជួយការពារសិទ្ធិឈ្លើយសឹកអ៊ុយក្រែន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។ ក្នុងសារវីដេអូមួយ ដែលលោកបានប្រកាសពី ដំណឹងឈ្លើយសឹកអ៊ុយក្រែនចំនួន២០នាក់ទៀត ទើបត្រូវបានដោះលែង ក្នុងការប្តូរឈ្លើយសឹកគ្នា ជាមួយរុស្ស៉ី លោក ហ្សេលេនស្គី បានរិះគន់ ICRC ដូច្នេះថា «ខ្ញុំជឿថាគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម គឺមែនជាក្លឹបពិសេស ដែលមន្រ្តីរង់ចាំតែបើកប្រាក់ខែ ហើយរីករាយនឹងជីវិតរបស់ខ្លួននោះឡើយ។ ICRC មានកាតព្វកិច្ចជាចម្បង ពាក់ព័ន្ធនឹងគុណធម៌។ ICRC ចាំបាច់ត្រូវបំពេញតួនាទីរបស់ខ្លួន»។

លោក ហ្សេលេនស្គី បានទទូចឱ្យ ICRC ព្យាយាមរៀបចំឱ្យបាននូវ ទស្សនកិច្ចទៅកាន់ជំរំឃុំឃាំងឈ្លើយសឹកមួយកន្លែង ស្ថិតនៅតំបន់ភាគខាងកើត ដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៉ី ជាទីដែលឈ្លើយសឹកអ៊ុយក្រែនរាប់សិបនាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះនិងអគ្គិភ័យ កាលពីខែកក្កដា ឆ្នាំនេះ។ ប្រធានខុទ្ទកាល័យលោក ហ្សេលេនស្គី បានដាក់ឱសានវាទថា ប្រសិនបើ ICRC មិនរៀបចំបេសកកម្មទៅកាន់ទីនោះ ក្នុងរយៈពេល៣ថ្ងៃខាងមុខទេ អាជ្ញាធរទីក្រុងកៀវនឹងចេញមុខចាត់ចែង ដោយខ្លួនឯងមិនខាន។

គួរបញ្ជាក់ថា កាលពីខែកក្កដា ឈ្លើយសឹកអ៊ុយក្រែនជាង៥០នាក់បានស្លាប់ នៅជំរំឃុំឃាំង អូឡេនីវកា (Olenivka)។ អ៊ុយក្រែនបានចោទថា រុស្ស៉ីបានបំផ្ទុះកន្លែងឃុំឃាំងមួយនៅទីនោះ ដើម្បីលាក់បាំងនូវអ្វីដែលខ្លួនអះអាងថា ជាការធ្វើទារុណកម្មនិងសម្លាប់ អ្នកទោសសង្រ្គាម។ រីឯខាងរុស្ស៉ីបានអះអាងថា មីស៉ីលបាញ់មកពីអ៊ុយក្រែន គឺមូលហេតុដែលបណ្តាលឱ្យមានការផ្ទុះនិងអគ្គិភ័យ៕

ដកស្រង់ពី៖Fresh Nesw