Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៉ីរ៉ង់ ចោទថាសហរដ្ឋអាមេរិក កំពុងញុះញង់បង្កចលាចលនៅក្នុងប្រទេស

  • បោះពុម្ព

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានចោទប្រកាន់សហរដ្ឋអាមេរិកថា «កំពុងញុះញង់ឱ្យមានភាពចលាចល» បន្ទាប់ពី លោកប្រធានាធិបតី ចូ បៃដិន បង្ហាញការគំាទ្រដល់បាតុកម្មតវ៉ាទាមទាររកយុត្តិធម៌ឱ្យស្ត្រីម្នាក់ឈ្មោះ ម៉ាស់សា អាមីនី (Mahsa Amini) ដែលបានស្លាប់ ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសអ៉ីរ៉ង់កាលពីជាងមួយខែមុន។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក រ៉ៃស៊ី ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យប្រធានាធិបតីអ៉ីរ៉ង់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។ លោក រ៉ៃស៊ី បានគូសបញ្ជាក់ដូច្នេះថា «ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដែលជាអ្នកញុះញង់ឱ្យមានភាពចលាចល ភេរវកម្ម និងការបំផ្លិចបំផ្លាញប្រទេសដទៃ គឺបានរំឮកដល់ពាក្យមួយរបស់ស្ថាបនិកសាធារណរដ្ឋអ៉ីស្លាមដែលបានហៅថាសហរដ្ឋអាមេរិកថាបិសាច»។

គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងប្រទេសអ៉ីរ៉ង់ បានផ្ទុះឡើងកាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ បន្ទាប់ពីស្ត្រីឈ្មោះ ម៉ាស់សា អាមីនី មានអាយុ២២ឆ្នាំ បានស្លាប់ នៅក្នុងមន្ទីរឃុំឃាំង ៣ថ្ងៃបន្ទាប់ពីត្រូវបានប៉ូលិសសីលធម៌អ៉ីរ៉ង់ចាប់ឃុំខ្លួន ដោយចោទថាស្លៀកពាក់មិនសមរម្យ។ នៅក្នុងបាតុកម្មតវ៉ានេះមានមនុស្ស រាប់សិបនាក់ ក្នុងនោះមានទាំងប៉ូលិសបានស្លាប់ និងរាប់រយនាក់ត្រូវបានចាប់ខ្លួន៕

ដកស្រង់ពី៖Fresh News