Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចូ បៃដិន គ្មានគម្រោងជួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចប្រជុំ G20 នោះទេ

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មិនមានគម្រោងជួបជាមួយព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន (Mohammed bin Salman) នៅឯកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះទេ ចំពោះមុខភាពតានតឹងលើ ការសម្រេចចិត្តរបស់អង្គការ OPEC+ ក្នុងការកាត់បន្ថយការផលិតប្រេង។

នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២២។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ទីប្រឹក្សាសន្តិសុខអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា លោក បៃដិន នឹងធ្វើសកម្មភាព «ជាជំហានៗ ដោយប្រុងប្រយ័ត្ន» លើការសម្រេចចិត្តថាតើត្រូវឆ្លើយតបបែបណាចំពោះអារ៉ាប៊ីសាអូឌីត ទាក់ទងនឹងការកាត់បន្ថយការផលិតប្រេង ឬអាចជ្រើស រើសប្រើជម្រើសផ្សេងទៀត ដែលរួមមានការផ្លាស់ប្តូរជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិក ជាដើម។

យ៉ាងនេះក្តី ថ្លែងតាមកញ្ចក់ទូរទស្សន៍ CNN លោក ស៊ូលីវ៉ាន់ បញ្ជាក់ថា គ្មានការផ្លាស់ប្តូរណាមួយចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត នៅឡើយទេ ក្នុងពេលលោក បៃដិន កំពុងវាយតម្លៃឡើងវិញពី ទំនាក់ទំនងជាមួយទីក្រុងរីយ៉ាដ។ គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត កំពុងស្ថិតក្នុងសភាពផុយស្រួយជុំវិញការកាត់បន្ថយការផលិតប្រេង ដោយកាលពីសប្តាហ៍មុន អង្គការ OPEC ដឹកនាំដោយទីក្រុងរីយាដ និងក្រុមប្រទេសផលិតប្រេងចំនួន ១០ផ្សេងទៀត ដឹកនាំដោយរុស្ស៊ីបានសម្រេចចិត្តកាត់បន្ថយទិន្នផលប្រេងរហូតដល់ ២លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកា តទៅ។

ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថានឹងនាំឲ្យតម្លៃប្រេងកើនឡើង ខណៈក្រុមមន្ត្រីអាមេរិកព្រមានថាការធ្វើ បែបនេះមានន័យស្មើឈរខាងរុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែនដែលនឹងធ្វើឱ្យខូចទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន៕

ដកស្រង់ពី៖Fresh News