Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តៃវ៉ាន់ អះអាងមិនដកថយជុំវិញអធិបតេយ្យរបស់ខ្លួន ក្រោយលោក ស៉ី ជិនពីង ប្រកាសមិនបោះបង់ជម្រើសប្រើកម្លាំង

  • បោះពុម្ព

ការិយាល័យប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ បានចេញសេចក្តីថ្លែងការណ៍ថា តៃវ៉ាន់ នឹងមិនដកដយជាដាច់ខាតជុំវិញបញ្ហាអធិបតេយ្យរបស់ខ្លួន ឬមួយក៏សុខចិត្តធ្វើការលះបង់ណាមួយ ដែលប៉ះពាល់ដល់សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យឡើយ។

តាមរយៈសេចក្តីថ្លែងការណ៍ខាងលើ ទីក្រុងតៃប៉ិ បន្តថា ប្រជាជនតៃវ៉ាន់ បានបង្ហាញក្តីជំទាស់យ៉ាងជាក់ច្បាស់ចំពោះគំនិតរបស់ទីក្រុងប៉េកាំង ស្តីពីការចង់អនុវត្តគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» មកលើតៃវ៉ាន់។ សេចក្តីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់ទៀតថា ការរក្សាសុខសន្តិភាព និងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់ទាំងមូល គឺជាការទទួលខុសត្រូវរួមរបស់ភាគីទាំងពីរ ហើយការប្រឈមមុខគ្នាលើសមរភូមិ មិនអាចជាជម្រើសឡើយ។

ឪសូមបញ្ជាក់ថា តៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍បែបនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៉ី ជិនពីង បាននិយាយក្នុងសុន្ទរកថាមួយ នាឱកាសបើកសមាជបក្សកុម្មុយនិស្តចិនលើកទី២០ថា វាអាស្រ័យលើប្រជាជនចិន ដើម្បីដោះស្រាយបញ្ហាតៃវ៉ាន់ ហើយចិន នឹងមិនបោះបង់ចោលដាច់ខាត ជម្រើសនៃការប្រើកម្លាំង ដើម្បីបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ នេះបើតាមការផ្សាយរបស់ AFP ។