Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ី៖ មនុស្ស ៦នាក់ស្លាប់ ក្រោយយន្ដហោះចម្បាំងមួយគ្រឿង ធ្លាក់ចំអគារមួយ ក្នុងទីក្រុង Yeysk

  • បោះពុម្ព

(កៀវ)៖ យន្ដហោះចម្បាំងមួយគ្រឿងបានធ្លាក់ចំអគារអាផាតធឺមិនមួយ ស្ថិតនៅក្នុងទីក្រុងយ៉ីស្កិ៍ (Yeysk) ភាគខាងត្បូងនៃប្រទេសរុស្ស៉ី នៅក្បែរព្រំដែន ជាមួយអ៊ុយក្រែន ដោយសម្លាប់មនុស្សយ៉ាងហោច ៦នាក់ និងបង្កជាអគ្គិភ័យឆាបឆេះ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។ បើតាមអាជ្ញាធររុស្ស៉ីនៅក្នុងតំបន់ យន្ដហោះចម្បាំងដែលធ្លាក់ខាងលើជាប្រភេទ Su-34 ហើយមនុស្ស១៩នាក់ ក្នុងនោះរួមមានកុមារ ២នាក់បានរងរបួស ខណៈ៦នាក់នៅបន្តបាត់ខ្លួននៅឡើយ។

ចំណែកឯ ពីឡុតបើកយន្ដហោះចម្បាំងនេះបានលោតចេញពីយន្ដហោះជាមួយឆត្រយោងដោយសុវត្ថិភាព នៅមុន ពេលយន្ដហោះធ្លាក់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ គួរបញ្ជាក់ថា យន្ដហោះចម្បាំង Su-34 ខាងលើត្រូវបានអាជ្ញាធរុស្ស៉ីបញ្ជាក់ថាបានចូលរួមក្នុងការបណ្ដុះបណ្ដាលហោះហើរមួយចេញពីមូលដ្ឋានទ័ពអាកាស នៃយោធាភូមិភាគខាងត្បូង រីឯមូលហេតុធ្លាក់គឺបណ្ដាលមកពីភ្លើងឆេះម៉ាស៊ីនមួយរបស់យន្ដហោះកំឡុងពេលហោះឡើង៕

ដកស្រង់ពី៖Sabay