Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃ ចេញការព្រមានពីអាកាសធាតុថ្មី ខណៈភ្លៀងបង្កភាពលិចលុង

  • បោះពុម្ព

អាជ្ញាធរក្នុងប្រទេសថៃ បានចេញការព្រមានអំពីទឹកជំនន់ភ្លាមៗសម្រាប់ខេត្តចំនួនប្រាំបីនៅភាគខាងត្បូង កាលពីថ្ងៃចន្ទ មុនពេលមានភ្លៀងធ្លាក់បន្ថែមទៀតដែលរំពឹងទុកក្នុងសប្តាហ៍នេះ ដោយតំបន់នៅក្នុងខេត្តជិត ៤០% នៃខេត្តរបស់ប្រទេសនេះ នៅតែជន់លិច និងកំពុងប្រឈមនឹងទឹកជំនន់។

ការព្រមាននេះ រួមមានកោះរមណីយដ្ឋានភូកេត ជាកន្លែងដែលមានទឹកជំនន់ភ្លាមៗកាលពីថ្ងៃអាទិត្យ បានរំខានដល់ការធ្វើដំណើរក្នុងតំបន់ និងអាជីវកម្មទេសចរណ៍នៅក្នុងតំបន់មួយចំនួន។ បុគ្គលិកកងទ័ពជើងទឹកនៅក្នុងទីប្រជុំជនសំខាន់របស់កោះនេះ ត្រូវបានគេមើលឃើញថា កំពុងដឹកមនុស្សចាស់នៅលើខ្នងរបស់ពួកគេតាមដងផ្លូវដោយលុយទឹកកង្វក់ត្រឹមជង្គង់។

យោងតាមក្រសួងមហាផ្ទៃ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង និងព្យុះត្រូពិចចាប់តាំងពីខែមុនមក បានបណ្តាលឱ្យមានទឹកជំនន់នៅក្នុងខេត្តចំនួន ៥៩ នៃខេត្តចំនួន៧៧ របស់ប្រទេសថៃ ដែលប៉ះពាល់ដល់ផ្ទះចំនួន៤៥ម៉ឺន ខ្នង និងខូចខាតផ្ទៃដីកសិកម្មចំនួន 107,200 ហិកតា។

នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានណែនាំដល់អាជ្ញាធរទូទាំងប្រទេស ឱ្យដាក់ពង្រាយទូក និងយានជំនិះ ដើម្បីជួយតភ្ជាប់ឡើងវិញ ប្រជាជនដែលកាត់ផ្តាច់ដោយទឹកជំនន់ និងផ្តល់ជំនួយតាមលទ្ធភាព។ គណៈរដ្ឋមន្ត្រីថៃ កាលពីសប្តាហ៍មុន បានត្រៀមថវិកាចំនួន២៣ ពាន់លានបាត (602.09 លានដុល្លារអាមេរិក) សម្រាប់ជំនួយ និងការស្តារឡើងវិញក្រោយទឹកជំនន់ នេះបើតាមការផ្សាយរបស់ Reuters ។