Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធា ចំពោះមុខការព្រួយបារម្ភពីការធ្វើតេស្តនុយក្លេអ៊ែរ របស់កូរ៉េខាងជើង

  • បោះពុម្ព

កងទ័ពកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ បានចាប់ផ្តើមសមយុទ្ធការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា ហូគូក (Hoguk) ដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ចំពោះមុខភាពតានតឹងលើសកម្មភាពយោធាប្រទេសទាំងពីរ។

សមយុទ្ធនេះ នឹងបន្តរហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ និងជាសមយុទ្ធថ្មីចុងក្រោយបង្អស់របស់កូរ៉េខាងត្បូង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងសកម្មភាពយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក និងជប៉ុនផងដែរ។

កងកម្លាំងចម្រុះ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតទាំងយប់ ទាំងថ្ងៃ ដើម្បីទប់ទល់នឹងនុយក្លេអ៊ែរ មីស៉ីល និងការគម្រាមកំហែងផ្សេងៗរបស់កូរ៉េខាងជើង ដូច្នេះពួកគេ អាចមានសមត្ថភាពគ្រប់គ្រាន់ ទោះជាក្នុងពេលមានសង្គ្រាម និងពេលសន្តិភាព ហើយក៏អាចបង្កើនកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងអាមេរិកផងដែរ។

សូមបញ្ជាក់ថា ការហ្វឹកហ្វឺនលើទីលានជាក់ស្តែង បានកើតមានឡើង ខណៈដែលកូរ៉េខាងជើង បាននឹងកំពុងបង្កើនល្បឿនធ្វើតេស្តអាវុធ មិនធ្លាប់មានពីមុនមកនៅក្នុងឆ្នាំនេះ ដោយការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី និងកាំភ្លើងធំ រាប់រយគ្រាប់នៅជិតព្រំដែនអន្តរកូរ៉េ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ទីក្រុងព្យុងយ៉ាង បានបញ្ចេញប្រតិកម្មខឹងសម្បារចំពោះកូរ៉េខាងត្បូង និងចាត់ទុកសកម្មភាពយោធារួមគ្នាជាការបង្កហេតុ ប៉ុន្តែទីក្រុងសេអ៊ូលថា សមយុទ្ធនេះ គឺធ្វើឡើងជាប្រចាំ និងដើម្បីតម្រង់ទិសការពារខ្លួនតែប៉ុណ្ណោះ នេះបើតាមការផ្សាយរបស់ AFP ។