Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះគុកនៅអ៊ីរ៉ង់ កើនឡើង ខណៈការតវ៉ា បន្តផ្ទុះឡើង

  • បោះពុម្ព

តុលាការរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃចន្ទថា អ្នកទោសចំនួន៨នាក់ បានស្លាប់ដោយសារភ្លើងឆេះនៅពន្ធនាគារ Evin នៃទីក្រុង Tehran កាលពីចុងសប្តាហ៍ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើងទ្វេដងដោយសារភ្លើងឆេះ ដែលបានបង្កើនសម្ពាធលើរដ្ឋាភិបាល ដែលកំពុងតស៊ូទប់ស្កាត់ការតវ៉ាទ្រង់ទ្រាយធំ។

ការស្លាប់របស់នាង Mahsa Amini អាយុ២២ ឆ្នាំ កាលពីថ្ងៃទី១៦ ខែកញ្ញា ខណៈពេលដែលនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស បានបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេស ដែលអាជ្ញាធរអ៊ីរ៉ង់ បាននិងកំពុងព្យាយាមបំបែកដោយកម្លាំង។ ជនរងគ្រោះទាំងអស់នៃភ្លើងឆេះគុក ត្រូវបានឃុំខ្លួននៅក្នុងផ្នែកមួយនៃពន្ធនាគារ ដែលកំណត់សម្រាប់អ្នកទោសនៃឧក្រិដ្ឋកម្មទាក់ទងនឹងករណីប្លន់។

ពន្ធនាគារ Evin ក៏ផ្ទុកអ្នកទោសនយោបាយ និងអ្នកជាប់ឃុំជាច្រើននាក់ ដែលប្រឈមមុខនឹងការចោទប្រកាន់ផ្នែកសន្តិសុខ រួមទាំងជនជាតិអ៊ីរ៉ង់ ដែលមានសញ្ជាតិពីរផងដែរ។ រោងជាងមួយក្នុងពន្ធនាគារនេះ ត្រូវបានដុតបំផ្លាញ បន្ទាប់ពីការប្រយុទ្ធគ្នាក្នុងចំណោមអ្នកទោសមួយចំនួន ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងចោរកម្ម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយកាលពីថ្ងៃអាទិត្យថាការស្លាប់៤នាក់ដំបូង គឺបណ្តាលមកពីការស្រូបផ្សែង ហើយជាង៦០ នាក់ទៀត បានរងរបួស ក្នុងនោះ៤ នាក់ មានសភាពធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់ បានឲ្យដឹងថា បាតុករយ៉ាងតិច២៤០នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានអនីតិជន៣២នាក់។ បើតាមទីភ្នាក់ងារព័ត៌មានសកម្មជន HRANA បានផ្សាយកាលពីថ្ងៃសៅរ៍ថា មនុស្សជាង 8,000 នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង និងទីប្រជុំជនចំនួន១១១ តែអាជ្ញាធរ មិនបានចុះផ្សាយពីចំនួនអ្នកស្លាប់ទេ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារ។