Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទុះគ្រាប់បែកនៅក្រៅពន្ធនាគារធំបំផុត របស់ប្រទេសមីយ៉ាន់ម៉ា សម្លាប់មនុស្ស៨នាក់

  • បោះពុម្ព

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៨នាក់ បានស្លាប់ និង១៨នាក់រងរបួសក្រោយគ្រាប់បែក២គ្រាប់ បានផ្ទុះឡើងនៅក្រៅពន្ធនាគារដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ។

ប្រព័ន្ធផ្សព្វផ្សាយ Myanmar Now បានឲ្យដឹងថា មន្ត្រីបីនាក់ និងអ្នកទៅសួរសុខទុក្ខ ចំនួន៥នាក់ បានស្លាប់ក្នុងហេតុការណ៍ខាងលើ ដែលបានកើតឡើងនៅពន្ធនាគារ អ៉ីនសេន (Insein) ក្នុងទីក្រុងយ៉ាងហ្គូន បន្ទាប់ពីការផ្ទុះចំនួនពីរលើក កាលពីវេលាម៉ោង ៩៖៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅជិតបញ្ជរផ្ញើទំនិញរបស់ពន្ធនាគារ។

ចំណែកប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាមួយផ្សេងទៀត ក៏បានផ្សាយថា អ្នកដែលរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនចេញពីពន្ធនាគារ ទៅកាន់មន្ទីរពេទ្យ។ រីឯអ្នកដែលរបួសស្រាល ទទួលការព្យាបាលនៅក្បែរកន្លែងកើតហេតុ សូមបញ្ជាក់ថា Insein គឺជាពន្ធនាគារដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ហើយអ្នកទោសនយោបាយរាប់ពាន់នាក់ ត្រូវបានបញ្ជូនទៅទីនេះ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំមុន នេះបើតាមការផ្សាយរបស់ AFP។