Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូឡូញ ទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតថែមទៀត ពីកូរ៉េខាងត្បូង បន្ទាប់ពីទិញរថក្រោះ និងកាំភ្លើងធំ

  • បោះពុម្ព

កាលពីថ្ងៃពុធ ប៉ូឡូញ បានសម្រេចទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតថែមទៀត នៅក្នុងកិច្ចព្រមព្រៀងទិញសព្វាវុធ ថ្មីចុងក្រោយបំផុតរបស់ខ្លួនជាមួយកូរ៉េខាងត្បូង បន្ទាប់ពីការទិញរថក្រោះ និងកាំភ្លើងធំ Howitzer ស្របពេលដែលប្រទេសអឺរ៉ុបកណ្តាលមួយនេះ កំពុងបង្កើនការនាំចូលអាវុធក្រោយការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។

រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak បានប្រាប់ថា កិច្ចព្រមព្រៀងខាងលើ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Hanwha Defense របស់កូរ៉េខាងត្បូង ដើម្បីទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតធុន K239 Chunmoo។ នៅក្រោមកិច្ចព្រមព្រៀងនោះ កូរ៉េខាងត្បូង នឹងផ្គត់ផ្គង់ប្រព័ន្ធ Chunmoo សរុប២៨៨គ្រឿង ដែលគិតជាទឹកប្រាក់ស្មើនឹង៦ពាន់លានដុល្លារដល់ប៉ូឡូញ។

កាលពីខែកក្កដាកន្លងទៅ ប៉ូឡូញ បានចុះកិច្ចព្រមព្រៀងទំហំ ៥.៨ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន២ គឺក្រុមហ៊ុន Hyundai Rotem សម្រាប់ការទិញរថក្រោះ K2 Black Panther ចំនួន១៨០គ្រឿង និងក្រុមហ៊ុន Hanwa Defence សម្រាប់ការទិញកាំភ្លើងធំ Howitzer K9 ចំនួន២១២គ្រឿង។ ទីក្រុងវ៉ាសូវី ទើបតែទទួលបានរថក្រោះ ១០គ្រឿងដំបូង និងកាំភ្លើងធំ ២៤គ្រឿងដំបូង ពីកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា ក្រៅពីនេះ កាលពីក្នុងខែកក្កដាដដែល ប៉ូឡូញ ក៏បានព្រមព្រៀងទិញយន្តហោះចម្បាំងធុន FA-50 ចំនួន៤៨គ្រឿងពីកូរ៉េខាងត្បូងថែមទៀតផង ហើយយន្តហោះចម្បាំងទាំងនោះ ត្រូវបានរំពឹងថា នឹងចាប់ផ្តើមប្រគល់ឱ្យប៉ូឡូញ នៅឆ្នាំ២០២៣ នេះបើតាមការផ្សាយរបស់ AFP ។