Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របាយការណ៍៖ សហរដ្ឋអាមេរិក កំពុងពិចារណាផលិតអាវុធរួមគ្នា ជាមួយតៃវ៉ាន់

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិក កំពុងពិចារណាលើផែនការផលិតអាវុធរួមគ្នាជាមួយកោះតៃវ៉ាន់ នៅក្រោមគំនិតផ្ដួចផ្ដើមមួយក្នុងការពន្លឿនការ ផ្គត់ផ្គង់អាវុធ ដើម្បីជួយពង្រឹងសមត្ថភាពការពារជាតិរបស់ទីក្រុងតៃប៉ិក ទប់ទល់ជាមួយចិន។

 

នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មានជប៉ុន Nikkei នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។ សារព័ត៌មានជប៉ុន Nikkei ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកដឹងពីបញ្ហានេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ហើយបើតាមមន្ត្រីទាំងនេះដដែល ផែនការខាងលើអាចនឹងមានរួមបញ្ចូលទាំងការផ្ដល់បច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ក្នុងការផលិតអាវុធនៅតៃវ៉ាន់ ឬក៏ផលិតអាវុធនៅក្នុងសហរដ្ឋអាមេរិកដោយមានការចូលរួមពីតៃវ៉ាន់។

ដោយឡែក នៅពេលត្រូវបានសាកសួរពីផែនការនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់បានបញ្ជាក់យ៉ាងខ្លីថាសហរដ្ឋអាមេរិកកំពុងពិចារណាលើគ្រប់ជម្រើសទាំងអស់ ដើម្បីធានានូវការពន្លឿនការផ្គត់ផ្គង់អាវុធឱ្យតៃវ៉ាន់។ គួរបញ្ជាក់ថា ព័ត៌មានស្ដីពីផែនការខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអះអាងថា ចិនកំពុងសម្លឹងមើលឱកាសប្រើកម្លាំងយោធាលើតៃវ៉ាន់ កាន់តែលឿនរហ័សជាងមុន បើទោះជាលោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ក៏ដោយ៕


ដកស្រង់ពី៖Fresh News