Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៉ី ព្រមាន UN កុំឱ្យស៉ើបអង្កេតពាក់ព័ន្ធនឹងការប្រើយន្តហោះដ្រូនអ៉ីរ៉ង់ នៅក្នុងសង្រ្គាមអ៊ុយក្រែន

  • បោះពុម្ព

(យូអិន)៖ រុស្ស៊ី នៅថ្ងៃពុធសប្តាហ៍នេះបានព្រមានអង្គការសហប្រជាជាតិ (UN) កុំឲ្យស៊ើបអង្កេតលើការវាយប្រហារដោយប្រើយន្តហោះដ្រូនផលិតដោយ អ៉ីរ៉ង់ នៅក្នុងសង្រ្គាមអ៊ុយក្រែន ខណៈសហភាពអឺរ៉ុបកំពុងរៀបចំទណ្ឌកម្មថ្មី។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានអំពាវនាវឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខបិទទ្វារមួយ ស្តីពីការលក់យន្តហោះដ្រូនទៅឲ្យរុស្ស៊ី ដែលបានរំលោភ លើការរឹតបន្តឹងអាវុធរបស់ UN លើប្រទេសអ៉ីរ៉ង់។

ទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានអះអាងថា ពួកគេមានភស្តុតាងដែលបញ្ជាក់ថា អ៉ីរ៉ង់បានផ្គត់ផ្គង់យន្តហោះដ្រូន Shahed-136 ដែលមានតម្លៃទាប ហើយត្រូវបានយកទៅប្រើក្នុងការវាយប្រហាររដ្ឋធានីកៀវ ក៏ដូចជាបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ុយក្រែន ផងដែរ។ ប៉ុន្តែ មន្ត្រីទូតរុស្ស៉ី លោក ឌីមីទ្រី ប៉ូលីយ៉ាន់ស្គី (Dmitry Polyanskiy) បាននិយាយថាយន្ដហោះដ្រូនដែលរុស្ស៉ីប្រើនៅអ៊ុយក្រែន ត្រូវបានផលិតនៅក្នុង ប្រទេសរុស្ស៉ី។

លោក ប៉ូលីយ៉ាន់ស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ឱ្យផ្ដល់អនុសាសន៍ឱ្យអ្នកទាំងអស់គ្នាកុំមើលស្រាលសមត្ថភាពបច្ចេកវិទ្យា នៃឧស្សាហកម្មយន្ដហោះដ្រូនរុស្ស៉ី...ដូច្នេះប្រសិនបើអគ្គលេខាធិការ UN លោក Antonio Guterres សម្រេចចិត្ត បើកការស៊ើបអង្កេត នោះយើងនឹងវាយតម្លៃ ឡើងវិញពីកិច្ចសហប្រតិបត្តិការរបស់ពួកយើងជាមួយពួកគេ ដែលអាចនឹងធ្វើឱ្យគ្រប់គ្នាខាតប្រយោជន៍»។

សហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងអនុម័តកញ្ចប់ទណ្ឌកម្មប្រឆាំងលើអ្នកដែលមានជាប់ពាក់ព័ន្ធនឹងករណីយន្តហោះដ្រូននេះ នៅមុនពេលកិច្ចប្រជុំកំពូល នៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍នេះ។ គួរបញ្ជាក់ថា អ៊ុយក្រែន បានអះអាងថា យោធារបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន របស់អ៉ីរ៉ង់ជាង២២០គ្រឿង ក្នុងរយៈពេលជាងមួយខែ ហើយរូបភាពជាច្រើនបានលេចចេញមកបានបង្ហាញដ្រូនទាំងនោះជារបស់អ៉ីរ៉ង់។ ប៉ុន្តែទីក្រុងតេហេរ៉ង់ នៅតែបន្តបដិសេធដោយបញ្ជាក់ថាខ្លួនមិនបានផ្ដល់ អាវុធឱ្យរុស្ស៉ីនោះទេ៕

ដកស្រង់ពី៖Fresh News