Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ាឡេស៉ីកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីរៀបចំការបោះឆ្នោតសកលមុនអាណត្តិ

  • បោះពុម្ព

គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសម៉ាឡេស៉ី កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសឲ្យដឹងថា ម៉ាឡេស៉ី នឹងរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ។

បេក្ខជនសមាជិកសភានានា នឹងត្រូវដាក់ពាក្យឈរឈ្មោះរបស់ពួកគេ នៅថ្ងៃទី៥ ខែវិច្ឆិកា ខណៈយុទ្ធនាការឃោសនា នឹងប្រព្រឹត្តទៅសម្រាប់រយៈពេល ២សប្តាហ៍។ ប្រជាជនម៉ាឡេស៉ីប្រមាណ ២១លាននាក់ មានសិទ្ធិបោះឆ្នោតសកលឆ្នាំនេះ ដើម្បីជ្រើសរើសសមាជិកសភាជាន់ទាប ដែលមានអាសនៈសរុបចំនួន ២២២អាសនៈ។

គណបក្ស ឬសម្ព័ន្ធគណបក្សណា ដែលឈ្នះបានសំឡេងភាគច្រើន ចាប់ពី១១២អាសនៈឡើងទៅ នឹងអាចបង្កើតរដ្ឋាភិបាលបាន។ សូមបញ្ជាក់ថា នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Ismail Sabri Yaakob ដែលត្រូវបានជ្រើសតាំងម្តងទៀតជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់គណបក្ស UMNO បានប្រកាសរំលាយសភា កាលពីថ្ងៃទី១០ ខែកក្កដា ហើយស្នើឱ្យមានការបោះឆ្នោតសកលមុនអាណត្តិ ដើម្បីព្យាយាមបញ្ចប់បញ្ហាអស្ថិរភាពនយោបាយជាច្រើនឆ្នាំមកនេះ។

ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ក្រុមគណបក្សប្រឆាំង បានទទួលជ័យជម្នះជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តនៃប្រទេសម៉ាឡេស៉ី ដោយសារតែរឿងអាស្រូវពុករលួយពាក់ព័ន្ធគណបក្ស UMNO ដែលបានដឹកនាំប្រជាជាតិអាស៊ានមួយនេះ អស់រយៈពេលច្រើនជាង ៦០ឆ្នាំ ចាប់តាំងពីពេលទទួលបានឯករាជ្យមក។ យ៉ាងណាមិញ សម្ព័ន្ធគណបក្សប្រឆាំង បានដួលរលំក្នុងរយៈពេលត្រឹម២២ខែ ដោយសារតែការបែកបាក់ផ្ទៃក្នុង ហើយផ្តល់ឱកាសឱ្យបក្ស UMNO ត្រឡប់មកកាន់អំណាចវិញ តាមរយៈជាផ្នែកសម្ព័ន្ធភាពនយោបាយមួយផ្សេងទៀត។

ចាប់តាំងពីឆ្នាំ២០១៨ ដែលជាពេលការបោះឆ្នោតសកលលើកចុងក្រោយបង្អស់ ម៉ាឡេស៉ី បានផ្លាស់ប្តូរនាយករដ្ឋមន្រ្តីដល់ទៅ៣នាក់ នេះបើតាមការផ្សាយរបស់ AFP ។