Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងការបរទេសចិនបានថ្លែងថា ការបេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញការបើកចំហ ចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ នឹងមិនកែប្រែទេ

  • បោះពុម្ព

(ប៉េកាំង)៖ ថ្ងៃទី២០ ខែតុលា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់នៅពេលឆ្លើយសំណួររបស់ អ្នកសារព័ត៌មានអំពីបញ្ហាបើកចំហចំពោះក្រៅប្រទេសក្នុងសន្និសីទកាសែតថា ភាគីចិននឹងបន្តជំរុញការបើកចំហចំពោះ ក្រៅប្រទេសដោយកម្រិតខ្ពស់តទៅទៀត ហើយការបេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម និយតកម្ម និងអន្តរជាតូបនីយកម្ម នឹងមិនកែប្រែទេ។

លោក Wang Wenbin បានថ្លែងថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ទោះបីជាសកលភាវូបនីយកម្មសេដ្ឋកិច្ច ជួបនឹងចរន្តបញ្ច្រាសក៏ដោយ ប៉ុន្តែចរន្តធំនៃការបើកចំហរបស់ប្រទេសចិន នៅតែមានភាពខ្លាំងក្លា ទំហំពាណិជ្ជកម្មសរុបរបស់ ប្រទេសចិនបានកើនពី៤,៤ទ្រីលានដុល្លារអាមេរិក ដល់៦,៩ទ្រីលានដុល្លារអាមេរិក ដោយក្លាយទៅជាដៃគូពាណិជ្ជកម្មសំខាន់ នៃប្រទេសនិងតំបន់ជាង១៤០ និងជាប្រទេសពាណិជ្ជកម្មធំបំផុតលើពិភពលោក ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែង ប្រចាំឆ្នាំបានកើនពីជាង៧០០ប៊ីលានដុល្លារអាមេរិកដល់១,១ទ្រីលានដុល្លារអាមេរិក ស្ថិតក្នុងចំណាត់ថ្នាក់ទី២លើពិភពលោក ៥ឆ្នាំជាប់ៗគិតតាំងពីឆ្នាំ២០១៧មក។

លោកWang Wenbin បានគូសបញ្ជាក់ទៀតថា នាពេលអនាគត ប្រទេសចិននិងបន្តប្រកាន់ខ្ជាប់ នូវគោលនយោបាយជាតិជាមូលដ្ឋាន ដែលបើកចំហចំពោះក្រៅប្រទេសរហូត ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្របើកចំហ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ លើកកម្ពស់កម្រិតធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម និងការវិនិយោគដោយឥតឈប់ឈរ ដើម្បីផ្តល់ឱកាសកាន់តែច្រើន ដល់ប្រទេសនានាក្នុងការចែករំលែកពី សមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងបានត្រួសត្រាយលំហកាន់តែធំ សម្រាប់កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះគ្នារវាងចិននិងពិភពលោក៕

ដកស្រង់ពី៖Fresh News