Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក គីម ជុងអ៊ុន ផ្ញើសារអបអរលោក ស៊ី ជិនពីង ដែលបន្តកាន់តំណែងជាប្រមុខបក្សកុម្មុយនិស្ដចិន នៅអាណត្តិទី៣

  • បោះពុម្ព

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតអបអរសាទរមួយទៅកាន់លោក ស៊ី ជីនពីង ក្នុងការបោះ ឆ្នោតឡើងវិញ ជាមេដឹកនាំរបស់ប្រទេសចិន ដោយបង្ហាញពីបំណងចង់អភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងម៊ាំ។

លោក គីម បាននិយាយក្នុងលិខិតរបស់ខ្លួនថា «ខ្ញុំនឹងធ្វើការជាមួយអ្នក ដើម្បីរៀបចំអនាគតដ៏ល្អប្រសើរសម្រាប់ ទំនាក់ទំនងកូរ៉េខាងជើង-ចិន ដែលស្របតាមតម្រូវការនៃសម័យកាល និងបន្តជំរុញយ៉ាងខ្លាំងក្លានូវបុព្វហេតុ សង្គមនិយមនៃប្រទេសទាំងពីរ»។

សូមបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងជាប្រធានគណៈកម្មការយោធាមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន សម្រាប់អាណត្តិទី៣ កាលពីថ្ងៃអាទិត្យ ដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោកកាន់តំណែងជាប្រធានាធិបតីរយៈពេល ៥ឆ្នាំបន្តទៀត និងជាប្រធានាធិបតីដ៏មានឥទ្ធិពល ធំបំផុត ចាប់តាំងពីសម័យ លោក ម៉ៅ សេទុង មក នេះបើតាមការចេញផ្សាយរបស់ AFP ។