Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងរដ្ឋមន្រ្តីការពារជាតិអង់គ្លេស ពិភាក្សាគ្នាពីបញ្ហាអ៊ុយក្រែន តាមទូរស័ព្ទ

  • បោះពុម្ព

(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គៃ ស៊ុយហ្គូ (Sergei Shoigu) បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក ប៊ិន វ៉ាឡេស (Ben Wallace) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។ ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ីបានរាយការណ៍ថា ក្នុងជំនួបតាមទូរស័ព្ទខាងលើនេះ លោក ស៊ុយហ្គូ បានប្រាប់ វ៉ាឡេស ថា រុស្ស៊ីមានការព្រួយបារម្ភថា ទីក្រុងកៀវ អាចកំពុងរៀបចំប្រើប្រាស់ «គ្រាប់បែកកខ្វក់» នៅក្នុងប្រទេសអ៊ុយក្រែន ជាការអះអាងមួយដែលលោក ស៊ុយហ្គូ ក៏ធ្លាប់បានលើកឡើងក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិបារាំង និងតួកគី កាលពីថ្ងៃអាទិត្យកន្លងទៅនេះដែរ។

យ៉ាងនេះក្តី រុស្ស៊ីមិនបានបង្ហាញភស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងនេះឡើយ។ គួរបញ្ជាក់ថា គ្រាប់បែកកខ្វក់ ឬឧបករណ៍កំចាយសារធាតុវិទ្យុសកម្ម គឺជាប្រភេទអាវុធដែលរួមបញ្ចូលគ្នានូវសារធាតុវិទ្យុសកម្មជាមួយគ្រឿងផ្ទុះផ្សេងទៀត។ អាវុធប្រភេទនេះប្រើដើម្បីបំពុលតំបន់ជុំវិញ ឬសម្រាប់បំបែកការប្រមូលផ្តុំណាមួយ៕

ដកស្រង់ពី៖Fresh News