Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង និងកូរ៉េខាងត្បូង បាញ់កាំភ្លើងធំ ព្រមានដាក់គ្នាទៅវិញទៅមក នៅព្រំដែនសមុទ្រ

  • បោះពុម្ព

កូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានបាញ់ផ្លោងកាំភ្លើងធំចំនួន១០គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ជាការឆ្លើយតបនឹងការបាញ់ព្រមានរបស់កូរ៉េខាងត្បូង មកលើកប៉ាល់កូរ៉េខាងជើង ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើង បានបញ្ជាឲ្យកងកម្លាំងរបស់ខ្លួន បាញ់ផ្លោងគ្រាប់រ៉ុក្កែតចំនួន ១០គ្រាប់ នៅម៉ោងប្រហែល៥ព្រឹក បន្ទាប់ពីយោធាកូរ៉េខាងត្បូង បានបាញ់ព្រមានមកលើកប៉ាល់ពាណិជ្ជករកូរ៉េខាងជើង ដែលបើកឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង ជាព្រំដែនសមុទ្រពិតប្រាកដរវាងកូរ៉េទាំងពីរ នៅវេលាម៉ោងប្រហែលម៉ោង៣ទាបភ្លឺ (ម៉ោងក្នុងតំបន់) ដោយសំអាងលើសកម្មភាពល្បាត។

សកម្មភាពនេះ គឺជាការព្រមានយ៉ាងម៉ឺងម៉ាត់ម្តងទៀតដល់កូរ៉េខាងត្បូង ចំពោះការបង្កហេតុក្នុងដែនសមុទ្រនាពេលនេះ។ សូមបញ្ជាក់ថា ព្រំដែនសមុទ្រ ត្រូវបានគេចាត់ទុកជាចំណុចក្តៅ ហើយក៏ជាទីតាំងនៃការប៉ះទង្គិចគ្នាជាច្រើនដងរវាងប្រទេសកូរ៉េទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ភាពតានតឹង បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយកូរ៉េខាងជើង បានបាញ់មីស៊ីល និងកាំភ្លើងធំជាច្រើនគ្រាប់ ធ្វើកូរ៉េខាងត្បូង ជប៉ុន រួមទាំងសម្ព័ន្ធមិត្តលោកខាងលិច បង្កើនការព្រួយបារម្ភ នេះបើតាមការផ្សាយរបស់ AFP។