Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកព្រមានថា រុស្ស៉ីនឹងប្រឈមចំពោះផលវិបាក ប្រសិនបើហ៊ានប្រើគ្រាប់បែកវិទ្យុសកម្ម ឬនុយក្លេអ៊ែរ

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា វានឹងមានផលវិបាកសម្រាប់រុស្ស៉ី មិនថាពួកគេជ្រើសរើសប្រើគ្រាប់បែកវិទ្យុសកម្ម ឬអាវុធនុយក្លេអ៊ែរផ្សេងទៀតនោះទេ។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២។ ទីក្រុងវ៉ាស៉ីនតោន និងបណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ពីបទរៀបចំផែនការបង្កើតសម្មភាពនៅអ៊ុយក្រែន ដោយទីក្រុងមូស្គូក្លែងធ្វើជាជឿថា ទីក្រុងកៀវនឹងប្រើគ្រាប់បែកវិទ្យុសកម្ម ដែលជាឧបករណ៍មានសារធាតុនុយក្លេអ៊ែរ។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន លោក ប្រាយស៍ បានគូសយ៉ាងដូច្នេះថា «ប្រាកដណាស់ថា វាជាការសាកល្បងមួយដ៏គ្រោះថ្នាក់ ប្រសិនបើលោក ពូទីន បញ្ជាឲ្យប្រើគ្រាប់បែកប្រភេទនេះមែន ហើយវានឹងនាំមកនូវផលវិបាកសម្រាប់រុស្ស៉ីមិនថា ខ្លួនជ្រើសរើសប្រើគ្រាប់បែកវិទ្យុសកម្ម ឬគ្រាប់បែកនុយក្លេអ៊ែរ។ យើងបានយល់ច្បាស់អំពីរឿងនេះ»។

យ៉ាងនេះក្តី លោក ប្រាយស៍ បាននិយាយថា សហរដ្ឋអាមេរិកនៅមិនទាន់ឃើញមានសញ្ញាណាមួយ ដែលថារុស្ស៉ីនឹងប្រើអាវុធនុយក្លេអ៊ែរឡើយ ប៉ុន្តែមានការព្រួយបារម្ភអំពីការប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម ដែលអាចធ្វើទៅបានក្រោយការលើកឡើងរបស់មន្រ្តីរុស្ស៉ី ដែលថាអ៊ុយក្រែនកំពុងរៀបចំប្រើប្រាស់គ្រាប់បែកប្រភេទនេះ។ គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្តាហ៍នេះ វិមានក្រឹមឡាំង បានចេញមកបញ្ជាក់ថា ការគំរាមកំហែងដោយប្រើគ្រាប់បែកវិទ្យុសកម្មរបស់អ៊ុយក្រែន គឺជារឿងពិតហើយវាអាស្រ័យលើថាតើប្រទេសលោកខាងលិច ជឿឬអត់៕

ដកស្រង់ពី៖Fresh News