Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ ក្រោយព្រមានចាត់វិធានការយោធាប្រឆាំងសហរដ្ឋអាមេរិក

  • បោះពុម្ព

កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាង ព្រមានចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា៖ «កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន»។

ប៉ុន្តែមិនទាន់អាចបញ្ជាក់ថា វាជាប្រភេទមីស៊ីលអ្វីនៅឡើយទេ។ ការធ្វើតេស្ដមីស៊ីលជាថ្មីរបស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍នោះ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆូសុន ហ៊ុយ (Choe Son hui) បានព្រមានថា ទីក្រុងព្យុងយ៉ាង នឹងចាត់វិធានការយោធាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសហរដ្ឋអាមេរិក បង្កើនវត្តមានយោធា ឬសព្វាវុធនៅក្នុងទឹកដី ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ តួយ៉ាងដូចជាកូរ៉េខាងត្បូង និងជប៉ុន។

សូមបញ្ជាក់ថា នៅក្នុងជំនួបទល់មុខជាលើកដំបូងជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅមុនចូលរួមកិច្ចប្រជុំកំពូល G20 កាលពីថ្ងៃចន្ទដើមសប្ដាហ៍ក្នុងប្រទេសឥណ្ឌូណេស៊ី លោក ចូ បៃដិន បានប្រាប់លោក ស៊ី ថា សកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង នឹងជំរុញឱ្យសហរដ្ឋអាមេរិកកាន់តែបង្កើនវត្តមានយោធានៅក្នុងតំបន់ នេះបើតាមការផ្សាយរបស់ AFP ។