Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណបក្សភឿថៃ ប្រកាសទទួលស្គាល់កូនស្រីពៅ លោក ថាក់ស៊ីន ជាបេក្ខជននាយករដ្ឋមន្ត្រី ជាផ្លូវការ

  • បោះពុម្ព

 គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងធំបំផុតមួយក្នុងប្រទេសថៃ បានប្រកាសទទួលស្គាល់ជាផ្លូវការហើយថា កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន គឺអ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ ជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់នៅក្នុងចំណោមបេក្ខជន៣រូបតំណាងឱ្យគណបក្ស។

អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានគណបក្សភឿថៃ ប្រកាសទទួលស្គាល់ជាបេក្ខជននាយករដ្ឋមន្ត្រី រួមជាមួយបេក្ខជន ២នាក់ផ្សេងទៀត គឺសេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin និងអតីតរដ្ឋមន្ត្រីយុត្តិធម៌ លោក Chaikasem Nitisiri នៅឯព្រឹត្តិការណ៍រៀបចំឡើងក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធ។

មានអាយុ ៣៦ឆ្នាំ អ្នកនាង ផែថងថាន បានក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីនាំមុខគេ នៅក្នុងការស្ទង់មតិជាច្រើនកន្លងមក តាមពីក្រោយដោយនាយករដ្ឋមន្ត្រីថៃសព្វថ្ងៃ លោក ប្រាយុទ្ធ ចាន់អូចា និងឧបនាយករដ្ឋមន្ត្រី លោក ប្រាវីត វ៉ុងសូវ៉ាន់។

ប៉ុន្តែអ្នកវិភាគខ្លះយល់ថា វាជារឿងពិបាកណាស់ ដែលអ្នកនាង អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថៃ ដោយសំអាងលើរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដែលត្រូវបានយោធាថៃ ធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៧ ដែលមានគោលដៅរារាំងមិនឱ្យត្រកូល ថាក់ស៊ីន ឡើងមកកាន់អំណាចជាថ្មីឡើងវិញ។

ក្នុងន័យនេះក្រុមអ្នកវិភាគ បាននិយាយថា គណបក្សភឿថៃ អាចនឹងរើសយកបេក្ខជនផ្សេងជំនួសអ្នកនាង ផែថងថាន ក្នុងករណីចំាបាច់ណាមួយ ដើម្បីបញ្ចៀសកុំឱ្យរឿងច្រំដែលកើតឡើង នោះ គឺការធ្វើរដ្ឋប្រហារបណ្ដេញម្ដាយមីង គឺលោកស្រី យីងឡាក់ និងឪពុករបស់អ្នកនាង គឺលោក ថាក់ស៊ីន ចេញពីអំណាច និងត្រូវរស់នៅនិរទេសខ្លួននៅឯបរទេស។