Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមតាលីបង់ សម្លាប់មេខ្លោងបំផ្ទុះគ្រាប់បែកអត្តឃាត នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល កាលពីឆ្នាំ២០២១

  • បោះពុម្ព

 (វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ការវាយប្រហារតាមផ្លូវគោកមួយដោយក្រុមតាលីបង់ បានសម្លាប់ជនសកម្មប្រយុទ្ធ ISIS ម្នាក់ដែលជា មេគំនិត និងធ្លាប់ដឹកនាំការបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីខែសីហា ឆ្នាំ២០២១ នៅឯអាកាសយានដ្ឋានកាប៊ុល បណ្តាលឲ្យទាហានអាមេរិក ១៣នាក់ និងជនជាតិអាហ្វហ្កានីស្ថាន ប្រហែល ១៧០នាក់ស្លាប់ អំឡុងពេលមានភាពចលាចលជុំវិញការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។ ដំបូងឡើយ ទាំងអាមេរិក ឬក្រុមតាលីបង់ មិនបានដឹងថាមេក្លោងរូបនេះស្លាប់ទេ។

ក្រុមមន្រ្តីអាមេរិក បាននិយាយថា មេក្លោងរូបនេះត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការប្រយុទ្ធជា បន្តបន្ទាប់រវាងក្រុមតាលីបង់ និងសាខារបស់ក្រុមសកម្មប្រយុទ្ធ ISIS កាលពីដើមខែមេសានេះ នៅភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន។ ទើបតែក្នុងរយៈពេល ប៉ុន្មានថ្ងៃកន្លង មកនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានបញ្ជាក់យ៉ាងច្បាស់ពីការស្លាប់មេដឹកនាំក្រុមនេះ។

កាលពីចុងសប្តាហ៍កន្លងមកនេះ យោធាអាមេរិកបានចាប់ផ្តើមជូនដំណឹងខាងលើដល់ក្រុមគ្រួសារនៃទាហានម៉ារីន ទាហានជើងទឹក និងទាហាន ១១នាក់ ដែលត្រូវបានសម្លាប់ ក្នុងការបំផ្ទុះនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។ គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ ISIS-K នៅអាហ្វហ្កានីស្ថាន មានសមាជិករហូតដល់ទៅ ៤,០០០នាក់ និងជាសត្រូវដ៏ធំបំផុតមួយរបស់ក្រុមតាលីបង់។

ក្រុមនេះបានបន្តធ្វើ ការវាយប្រហារនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ចាប់តាំងពីការកាន់កាប់របស់ក្រុមតាលីបង់ ជាពិសេសប្រឆាំងនឹងក្រុមជនជាតិភាគតិច៕

ដកស្រង់ពី៖ Fresh News