Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អារ៉ាប៊ីសាអូឌីត និងស៉ីរី ប្រកាសពីការបើកបេសកកម្មការទូតរៀងៗខ្លួនឡើងវិញ

  • បោះពុម្ព

កាលពីថ្ងៃអង្គារសប្តាហ៍នេះ អារ៉ាប៊ីសាអូឌីត ដែលជាមហាអំណាចនៅមជ្ឈិមបូព៌ា និងជាអ្នកដែលគាំទ្រក្រុមប្រឆាំងនៅស៉ីរីជាយូរមកហើយនោះ បានប្រកាសថា ខ្លួន នឹងបើកបេសកកម្មការទូតឡើងវិញនៅក្នុងប្រទេសស៉ីរី។

ការប្រកាសខាងលើ កើតមានឡើង នៅរយៈពេលប្រមាណជាង១ទសវត្សរ៍ បន្ទាប់ពីទីក្រុងរីយ៉ាដ បាន សម្រេចដកតំណាងរបស់ខ្លួន កំលុងសង្រ្គាមស៉ីវិលនៅស៉ីរី និងរយៈពេល២ថ្ងៃ បន្ទាប់ពីស៉ីរី ត្រូវបានទទួល ស្វាគមន៍ឱ្យចូលរួមក្នុងសម្ព័ន្ធអារ៉ាប់ឡើងវិញ។

សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយសារព័ត៌មាន ផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បាននិយាយថា ព្រះរាជាណាចក្រអារ៉ាប់មួយនេះ បានសម្រេចបន្តការងារនៃ បេសកកម្មការទូតរបស់ខ្លួនឡើងវិញហើយនៅឯប្រទេសស៉ីរី។

ចំណែកទីភ្នាក់ងារព័ត៌មាន SANA របស់ស៉ីរី ក៏បានរាយការណ៍ដោយផ្អែកលើប្រភពពីក្រសួងការបរទេសស៉ីរីផងដែរថា ទីក្រុងដាម៉ាស បានសម្រេចចិត្ត បន្តការងារបេសកកម្មការទូតរបស់ខ្លួនឡើងវិញដូចគ្នា នៅអារ៉ាប៊ីសាអូឌីត។

សូមបញ្ជាក់ថា ប្រធានាធិបតីស៉ីរី លោក បាស្សារ អាល់ អាស្សាដ បានស្ថិតក្រោមស្ថានភាពឯកោផ្នែកនយោបាយនៅក្នុងតំបន់ ចាប់តាំងពីសង្រ្គាមស៉ីរីចាប់ផ្តើមឡើង ក៏ប៉ុន្តែសកម្មភាពការទូតជាបន្តបន្ទាប់ បានរីកផុសផុលក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីការសម្រេចចិត្តដោយអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងដាម៉ាស ស្តីពីការស្តារទំនាក់ទំនងឡើងវិញ បានធ្វើឱ្យស្ថានភាពនយោបាយក្នុងតំបន់មានការប្រែប្រួល នេះបើតាមការផ្សាយេបស់សារព័ត៌មាន CGTN ។