Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ហាតៃវ៉ាន់ និងក្រមប្រតិបត្តិដែនសមុទ្រ នឹងត្រូវពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ាន

  • បោះពុម្ព

 ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ បាននិយាយថា ការរំពឹងទុកលើកំណើនភាពតានតឹងនៅកោះតៃវ៉ាន់ គឺជា «ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ» សម្រាប់មេដឹកនាំអាស៊ាន ហើយជាកិច្ចពិភាក្សា ដែលហាក់ជៀសមិនរួចមិននោះ ក្នុងកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូណេស៊ី ក្នុងសប្តាហ៍នេះ។

ខណៈកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ជាកន្លែងដែលលោក នឹងស្វែងរកការសម្រេចឱ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនោះ លោក ម៉ាកូស បានបន្ថែមថា «ខ្ញុំ នឹងលើកវាយកមកនិយាយម្តងទៀត។បញ្ហា... គឺនឹងមិនស្ងប់ទេ ទាល់តែយើងសម្រេចបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង»។

សូមបញ្ជាក់ថា អាស៊ាន និងចិន បាននិងកំពុងធ្វើការឆ្ពោះទៅរកការអនុម័តក្រមប្រតិបត្តិដែនសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប្តេជ្ញាតាំងតែពីឆ្នាំ២០០១ ដែលវាជាសំណុំនៃបទបញ្ញត្តិ ដែលអ្នកវិភាគជាច្រើនយល់ថា បើសម្រេចចេញមកបានមែនក្តី នឹងមិនមានសុពលភាពតាមផ្លូវច្បាប់ ឬក៏យន្តការច្បាស់លាស់សម្រាប់អនុវត្តនោះឡើយ នេះបើតាមការផ្សាយរបស់ AFP ។