Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរបញ្ចកោណ ទទួលស្គាល់ថាអ៊ុយក្រែន ពិតជាបាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៉ី

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចេកោណបានទទួលស្គាល់ជាផ្លូវការថាយោធាអ៊ុយក្រែន ពិតជាបានបាញ់ទម្លាក់មីស៊ីលល្បឿនលឿងជាងសំឡេងមួយរបស់រុស្ស៉ី ដោយប្រើ ប្រព័ន្ធខែលប្រឆាំងមីស៊ីលអាមេរិក Patriot។

នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន The Hill នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ត្រី Pat Ryder បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំអាចបញ្ជាក់បានថាពួកគេពិតជាបាញ់ទម្លាក់មីស៊ីល រុស្ស៉ីមួយគ្រាប់ ដោយប្រើប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ...ហើយដូចដែលអ្នកទាំងអស់គ្នាបានដឹង ប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះគឺជាផ្នែកមួយនៃប្រព័ន្ធការពារដែន អាកាសដ៏មានសមត្ថភាពដែលសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិបានផ្ដល់ឱ្យអ៊ុយក្រែន»។

គួរបញ្ជាក់ថា យោធាអ៊ុយក្រែនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានអះអាងថាខ្លួនបានបាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសំឡេងមួយគ្រាប់របស់រុស្ស៉ីមានឈ្មោះថា Kinzhal ដោយប្រើប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot។ មីស៊ីល Kinzhal ត្រូវបានគេរាយការណ៍ថាមានល្បឿនលឿងជាងសំឡេង ១០ដង និងដែលត្រូវបានទីក្រុងមូស្គូ អួតថាគ្មានប្រព័ន្ធមីស៊ីលណាអាចស្ទាក់ចាប់បានឡើយ៕

ដកស្រង់ពី៖ Fresh News