Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី សាន់ណា ម៉ារីន ប្រកាសលែងលះជាមួយស្វាមី

  • បោះពុម្ព

 (ហែលស៉ិនគី)៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ហ្វាំងឡង់ លោកស្រី សាន់ណា ម៉ារីន (Sanna Marin) បានដាក់សំណុំឯកសារសុំលែងលះប្ដី គឺលោក ម៉ាឃូស រ៉ៃកកូនិន (Markus Raikkonen) ដែលទើបតែរៀបការជាមួយគ្នាបាន ៣ឆ្នាំ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។ ក្នុងសារមួយបង្ហោះនៅលើ Instagram រៀងៗខ្លួន លោកស្រី សាន់ណា ម៉ារីន និងលោក រ៉ៃកកូនិន បានគូសបញ្ជាក់ថា «យើងពិតជារីករាយដែលរួមរស់នៅជាមួយគ្នា អស់រយៈពេល១៩ឆ្នាំ និងកូនស្រីជាទីស្រឡាញ់របស់យើង។ យើងនឹងបន្តធ្វើជាមិត្តល្អនឹងគ្នា»។

គួរបញ្ជាក់ថា លោកស្រី សាន់ណា ម៉ារីន និងលោក រ៉ៃកកូនិន មានកូនស្រីម្នាក់អាយុ៥ឆ្នាំ ហើយអ្នកទាំង២ទើបតែសម្រេចចិត្តរៀបការជាមួយគ្នាកាលពីឆ្នាំ២០២០ អំឡុង ពេលដែលលោកស្រី ម៉ារីន ដឹកនាំរដ្ឋាភិបាលទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ១៩។

លោកស្រី ម៉ារីន និងគណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រី បានទទួលបរាជ័យ ក្នុងការបោះឆ្នោតសកលកាលពីខែមេសាកន្លងទៅ។ លោកស្រី ម៉ារីន មានអាយុ៣៧ឆ្នាំ ត្រូវបានគេស្គាល់ថានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេនៅលើពិភពលោក នៅពេល លោកស្រីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហ្វាំងឡង់ កាលពីឆ្នាំ២០១៩៕

ដកស្រង់ពី៖ Fresh News