Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមនាវាចិន ធ្វើសកម្មភាពក្បែរទីតាំងរុករកឧស្ម័នរួមគ្នារវាងរុស្ស៉ី និងវៀតណាម

  • បោះពុម្ព

  (ហាណូយ)៖ នាវាស្រាវជ្រាវរបស់ចិនមួយគ្រឿង អមដំណើរដោយនាវាឆ្មាំសមុទ្រ និងទូកតូចៗរាប់សិបគ្រឿងទៀត បានចូលទៅក្នុងតំបន់ប្លុករុករកឧស្ម័ន ដែលដំណើរការ ដោយក្រុមហ៊ុនរដ្ឋរុស្ស៉ី និងវៀតណាម កាលពីថ្ងៃពុធសប្តាហ៍នេះ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង។

នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

ទិន្នន័យពីស្ថាប័នឃ្លាំមើលនាវាឯករាជ្យចំនួនពីរដែលត្រូវពិនិត្យដោយ Reuters បានបង្ហាញថា នាវាស្រាវជ្រាវចិន នាវឆ្មាំសមុទ្រពីរគ្រឿង និងទូកនេសាទ ១១គ្រឿង បានចូលប្លុកលេខ ០៤-០៣ នៃក្រុមហ៊ុនវៀតសូវៀផេត្រូ (Vietsovpetro) ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនហ្សារូបេសណេហ្វ (Zarubezhneft) របស់រុស្ស៉ី និងក្រុមហ៊ុនផេត្រូវៀតណាម (PetroVietnam) ហើយនៅតែស្ថិតនៅក្នុងតំបន់នោះរហូតដល់ពេលយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់)។

ទិន្នន័យបានបង្ហាញថា ក្រុមនាវាចិន ក៏ស្ថិតនៅជិតប្លុក 05-1 B និង 05-1 C ដែលដំណើរការដោយក្រុមហ៊ុនអ៉ីដេមីតស៊ូ អយ អែនហ្គាស់ (Idemitsu Oil & Gas) របស់ជប៉ុនផងដែរ។

គួរបញ្ជាក់ថា ក្រសួងការបរទេសចិន បានអះអាងថាសកម្មភាពនៃក្រុមនាវាចិន គឺជាសកម្មភាពធម្មតា ហើយធ្វើសកម្មភាពនៅក្រោមយុត្តាធិការបស់ចិនតែប៉ុណ្ណោះ។

ដកស្រង់ពី៖ Fresh News