Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមនាវាចិន ធ្វើសកម្មភាពក្បែរទីតាំងរុករកឧស្ម័នរួមគ្នារវាងរុស្ស៉ី និងវៀតណាម

  • បោះពុម្ព

នាវាស្រាវជ្រាវរបស់ចិនមួយគ្រឿង អមដំណើរដោយនាវាឆ្មាំសមុទ្រ និងទូកតូចៗរាប់សិបគ្រឿងទៀត បានចូលទៅក្នុងតំបន់ប្លុករុករកឧស្ម័ន ដែលដំណើរការដោយក្រុមហ៊ុនរដ្ឋរុស្ស៉ី និងវៀតណាម កាលពីថ្ងៃពុធ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង។

ទិន្នន័យពីស្ថាប័នឃ្លាំមើលនាវាឯករាជ្យចំនួនពីរ ដែលត្រូវពិនិត្យដោយ Reuters បានបង្ហាញថា នាវាស្រាវជ្រាវចិន នាវឆ្មាំសមុទ្រពីរគ្រឿង និងទូកនេសាទ ១១គ្រឿង បានចូលប្លុកលេខ ០៤-០៣ នៃក្រុមហ៊ុនវៀតសូវៀផេត្រូ ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនហ្សារូបេសណេហ្វរបស់រុស្ស៉ី និងក្រុមហ៊ុនផេត្រូវៀតណាម ហើយនៅតែស្ថិតនៅក្នុងតំបន់នោះ រហូតដល់ពេលយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់)។

ទិន្នន័យបានបង្ហាញថា ក្រុមនាវាចិន ក៏ស្ថិតនៅជិតប្លុក 05-1 B និង 05-1 C ដែលដំណើរការដោយក្រុមហ៊ុនអ៉ីដេមីតស៊ូ អយ អែនហ្គាស់ (Idemitsu Oil & Gas) របស់ជប៉ុនផងដែរ។

សូមបញ្ជាក់ថា ក្រសួងការបរទេសចិន បានអះអាងថា សកម្មភាពនៃក្រុមនាវាចិន គឺជាសកម្មភាពធម្មតា ហើយធ្វើសកម្មភាពនៅក្រោមយុត្តាធិការបស់ចិនតែប៉ុណ្ណោះ នេះបើតាមការផ្សាយរបស់ Reuters ។