Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះទីហ្វុង គុបពូ ឆក់យកជីវិតមនុស្ស ១១នាក់នៅហ្វីលីពីន

  • បោះពុម្ព

ម៉ានីល ៖ នៅថ្ងៃអង្គារនេះ ក្រុមប្រឹក្សាជាតិ គ្រប់គ្រងគ្រោះ មហន្ដរាយ បានរាយការណ៍ឲ្យដឹថា យ៉ាងហោច ណាស់មាន មនុស្សចំនួន ១១នាក់ បានបាត់បង់ជីវិត និងមួយចំនួន ផ្សេងទៀត រងរបួស ដោយសារ តែការវាយ ប្រហារពី ព្យុះទីហ្វុង ឈ្មោះថា គុបពូ លើស្រុក ឡេនដូ និងកំពុងបន្ដ បោកបក់លើ ភាគខាងជើង នៃប្រទេសហ្វីលីពីន ។

ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នេះបន្ដទៀតថា យោងតាម ការលើរាយការណ៍ របស់ក្រុមប្រឹក្សា ជាតិគ្រប់គ្រងគ្រោះ មហន្ដរាយ នៅម៉ោង ប្រមាណជា ១២យប់ (ម៉ោង នៅហ្វីលីពីន ) មានប្រជាជន សរុបចំនួន ២០.៤៩២នាក់ ត្រូវបាន រងការប៉ះពាល់ នៅក្នុងតំបន់អ៊ីឡូកូ, កាហ្គាយ៉ាន់ ភាគកណ្ដាល លូហ្សូន, កាឡាបាហ្សូន, ប៊ីកូល ជាមួយនិង ការខូចខាតផ្លូវចំនួន ១៨ខ្សែ ស្ពាន ចំនួន ១៣ខ្សែ នាំឲ្យមិនអាច ធ្វើចរាចរណ៍ បានឡើយ ។

  តំបន់ភាគច្រើន ត្រូវបានទឹកជំនន់ វាយប្រហារ ទៅលើប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ ជាតិជាទម្ងន់ ។ ជាមួយគ្នា នេះដែរឥទ្ធិពលខ្យល់ និងទឹកភ្លៀង ក៏បានបង្កផល វិបាកដល់ទីក្រុងធំៗ ចំនួន ៤ និងក្រុងតូច ចំនួន ៧១ ក្រុងនៅ តំបន់លូហ្សូន ។ ចំពោះអាកាស ធាតុអាក្រក់នេះ ទៀត បានបង្កឲ្យមាន ការផ្អាកជើង ហោះហើរចំនួន ៣២ខ្សែ ផងដែរ ជាមួយនឹងអ្នក ដំណើរជាង ៦ពាន់នាក់ និងទំនិញជាច្រើនទៀត ត្រូវបានជាប់គាំង ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ ពេលនេះ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រោះ មហន្ដរាយ នៅមិនទាន់ដឹង ថាឥទ្ធិពល នៃព្យុះនេះ នឹងបាត់ទៅវិញ នៅពេលណានោះទេ ៕

ដកស្រង់ពី៖ដើមអម្ពិល