Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សេតវិមាន៖ លោក បៃដិន នឹងមិនថ្លែងសុន្ទរកថាជុំវិញការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិក ក្នុងពេលទស្សនកិច្ចនៅទីក្រុង Hiroshima នោះទេ

  • បោះពុម្ព

 (វ៉ាស៉ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងទៅទស្សនាសារមន្ទីរអនុស្សាវរីយ៍សន្តិភាពទីក្រុងហ៉ីរ៉ូស៉ីម៉ា (Hiroshima) រួមជាមួយមេដឹកនាំ G7 ផ្សេងទៀតប៉ុន្តែលោក បៃដិន នឹងមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយអំពីការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងនេះកាលពីជាង ៧០ឆ្នាំមុនោះទេ។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣។ សារមន្ទីរខាងលើ រៀបរាប់លម្អិតពីការទម្លាក់គ្រាប់បែកបរមាណូ ឆ្នាំ១៩៤៥ របស់សហរដ្ឋអាមេរិក។

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោក បៃដិន នឹងទៅទស្សនា សារមន្ទីរអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៉ីម៉ា នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រៅកិច្ចប្រជុំកំពូល G7។ នៅពេលត្រូវបានអ្នកយកព័ត៌មានសួរថា តើលោកប្រធានាធិបតី បៃដិន នឹងធ្វើការការអភ័យសុំទោសនៅទីនោះ ក្នុងនាមសហរដ្ឋអាមេរិកដែរឬទេ? លោក ស៊ូលីវ៉ាន់ បានឆ្លើយថា លោក បៃដិន នឹងមិនធ្វើសេចក្តីថ្លែងការណ៍នោះទេ។

លោក ស៊ូលីវ៉ាន់ ពន្យល់ថាតាមទស្សនៈរបស់លោក បៃដិន ដំណើរទស្សនកិច្ចនេះមិនមែនជាឱកាសទ្វេភាគីទេ។ គួរបញ្ជាក់ថា ប្រសិនបើមិនមានការប្រែប្រួលទេ លោក បៃដិន នឹងក្លាយជាប្រធានាធិបតីអាមេរិកក្នុងតំណែងទីពីរ ដែលទៅទស្សនកិច្ចនៅទីក្រុង Hiroshima បន្ទាប់ពីលោក ប៉ារ៉ាក់ អូបាម៉ា (Barack Obama) ក្នុងឆ្នាំ២០១៦។

នៅពេលនោះ លោក អូបាម៉ា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកក៏មិនបានសុំទោសចំពោះ ការទម្លាក់គ្រាប់បែកបរមាណូ ឬចាត់ទុកថាវាជារឿងត្រូវ ឬខុសនោះទេ៕

ដកស្រង់ពី៖ Fresh News