Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របបយោធាមីយ៉ាន់ម៉ា ថាចំនួនអ្នកស្លាប់ដោយសារព្យុះស៉ីក្លូន Mocha កើនដល់១៤៥នាក់

  • បោះពុម្ព

 (ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្រោយការវាយប្រហារនៃព្យុះស៉ីក្លូន Mocha បានបន្តកើនដល់១៤៥នាក់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។ ព្យុះស៉ីក្លូនក៏មានឥទ្ធិពលខាងលើ បាននាំមកនូវការធ្លាក់ភ្លៀងខ្លាំងជោគជាំ រួមជាមួយកម្លាំងខ្យល់បក់ល្បឿនជិត ២០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅមីយ៉ាន់ម៉ានិងបង់ក្លាដែស កាលពីថ្ងៃអាទិត្យសប្តាហ៍មុន

រដ្ឋរ៉ាឃីន (Rakhine) របស់ប្រទេសមីយ៉ាន់ម៉ា ជាទីដែលជនជាតិរ៉ូហ៉ីងយ៉ារាប់សែននាក់រស់នៅ បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។យោងតាមសេចក្តីថ្លែងការណ៍របស់របបសឹកមីយ៉ាន់ម៉ា ក្នុងចំណោមអ្នកដែលបានស្លាប់កំលុងការវាយប្រហារនៃព្យុះស៉ីក្លូន គឺមានជនមូស្លីមភាគតិចនេះ ចំនួន១១៧នាក់។

គួរបញ្ជាក់ថា រីឯក្នុងប្រទេសបង់ក្លាដែសដែលនៅក្បែរខាងគ្នាវិញ ក្រុមមន្រ្តីបានឱ្យដឹងថា ពុំមាននរណាម្នាក់បានបាត់បង់ជីវិតឡើយ ដោយសារព្យុះស៉ីក្លូន Mocha ដែលបានបោកបក់កាត់ក្បែរតំបន់ជំរំជនភៀសខ្លួន ដែលជាទីសំណាក់របស់ជនជាតិរ៉ូហ៉ីងយ៉ាជិត១លាននាក់ ដោយភាគច្រើននៃពួកគេ គឺបានរត់គេចពីការបង្រ្កាបដឹកនាំដោយយោធា នៅឯប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧៕

ដកស្រង់ពី៖ Fresh News