Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្រ្តីរុស្ស៉ី នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ

  • បោះពុម្ព

(មូស្គូ)៖ វិមានក្រឹមឡាំងនិងក្រសួងការបរទេសចិន នាថ្ងៃសុក្រនេះ បានប្រកាសឱ្យដឹងថា នាយករដ្ឋមន្រ្តីរុស្ស៉ី លោក មីឃែល មីស៊ូស្ទីន (Mikhail Mishustin) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅថ្ងៃទី២៣-២៤ ខែឧសភានេះ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង (Wang Wenbin) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីចិន លី ឈាំង (Li Qiang) នាយករដ្ឋមន្រ្តីរុស្ស៉ី លោក មីឃែល មីស៊ូស្ទីន នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឧសភា»។

ក្នុងសេចក្តីថ្លែងការណ៍ទទួលស្គាល់អំពីដំណឹងទស្សនកិច្ចនេះ វិមានក្រឹមឡាំង បាននិយាយដូច្នេះថា «កិច្ចសហប្រតិបត្តិការរុស្ស៉ី-ចិន ក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច នឹងត្រូវលើកយកមកពិភាក្សា ហើយក៏នឹងមានការយកចិត្តទុកដាក់ជាពិសេស ទៅលើវិស័យឧស្សាហកម្ម ថាមពល ដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងកសិកម្ម ផងដែរ»។

ទន្ទឹមគ្នានេះកិច្ចព្រមព្រៀងទ្វេភាគីជាច្រើន នឹងត្រូវចុះហត្ថលេខាកំលុងទស្សនកិច្ចរបស់លោក មីស៊ូស្ទីន។ គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ទីក្រុងមូស្គូកាលពីខែមីនា គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បាននិយាយថា ទំនាក់ទំនងចិន-រុស្ស៉ីកំពុងឈានចូលដល់យុគសម័យថ្មីមួយ។

ក្នុងនាមជាប្រទេសមហាអំណាចដ៏មានឥទ្ធិពលមួយនៅលើពិភពលោក ចិនកំពុងព្យាយាមដើរតួនាទីជា អ្នកជួយសម្រុះសម្រួលជម្លោះនៅអ៊ុយក្រែន។

ក្នុងសប្តាហ៍នេះ បេសកជនពិសេសចិន លោក លី ហួយ (Li Hui) បានបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ជាទីដែលរូបលោក បានប្រាប់អ៊ុយក្រែនថា ពុំមានឱសថទិព្វដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែនឡើយ ហើយបានទទូចឱ្យអ៊ុយក្រែននិងរុស្ស៉ី ព្យាយាមបង្កើតឱកាសដើម្បីចរចាគ្នារកសន្តិភាព ឆ្ពោះទៅបិទបញ្ចប់សង្រ្គាម៕

 ដកស្រង់ពី៖ Fresh News