Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ El Salvador សម្លាប់មនុស្ស ១២នាក់

  • បោះពុម្ព

 ប៉ូលិស និងសេវាសង្គ្រោះបន្ទាន់ បាននិយាយថា មនុស្ស១២ នាក់ បានស្លាប់ និងរាប់រយនាក់ បានរងរបួសកាលពីថ្ងៃសៅរ៍ (២០ ឧសភា) នៅក្នុងការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ប្រទេសអ៊ែល សាលវ៉ាឌ័រ El Salvador ។

តាមរបាយការណ៍ដំបូងពីអជ្ញាធរ បានចង្អុលទៅអ្នកគាំទ្រ ដែលព្យាយាមចូលកីឡដ្ឋាន Cuscatlan ក្នុងរដ្ឋធានី San Salvador របស់ប្រទេសអាមេរិកកណ្តាលមួយនេះ ដើម្បីមើលការប្រកួតក្នុងស្រុករវាងក្រុម Alianza និង FAS ។

ការប្រកួតនេះ ត្រូវបានផ្អាក ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់ បានជម្លៀសមនុស្សចេញពីកីឡដ្ឋាន ដែលជាកន្លែងមន្ត្រីប៉ូលីស និងទាហានរាប់រយនាក់ បានប្រមូលផ្តុំគ្នា ខណៈដែលសំឡេងស៊ីរ៉ែនរថយន្តសង្គ្រោះ បានរោទិ៍ឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ប្រធាន FIFA បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះ ដោយហៅការរត់ជាន់គ្នានេះថា ជា"សោកនាដកម្ម" នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ។